មនុស្ស ៣នាក់ស្លាប់ និង៤០នាក់រងរបួសក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅស្ថានីយប៉ូលិសប្រទេសទួរគីជិតព្រំដែនប្រទេសអ៊ឺរ៉ង់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៦

យ៉ាងហោចណាស់មានមនុស្ស៣នាក់ស្លាប់ និងប្រមាណជា៤០នាក់ក្នុងដែលរួមមានទាំងជនស៊ីវិលផងនោះរងរបួសក្នុងការវាយប្រហារគ្រាប់បែកក្នុងរថយន្តនៅស្ថានីយប៉ូលិសមួយកន្លែងក្នុងខេត្ត Van ភាគខាងកើតប្រទេសទួរគី នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល។ ការវាយប្រហារបំផ្ទុះនេះជាក់ស្តែងកំណត់គោលដៅមកលើស្ថានីយប៉ូលិស Iki Nisan ក្នុងស្រុក Ipekyolu ខេត្ត Van។ ប្រភពដដែលបន្តថាមានមនុស្ស៣នាក់ស្លាប់ និង៤០នាក់ផ្សេងទៀតក្នុងនោះមានមន្រ្តីប៉ូលិស២នាក់ និងជនស៊ីវិល៣៨នាក់រងរបួសនៅក្នុងការវាយប្រហារនេះ។ គួរបញ្ជាក់ផងដែរថាទោះបីជាមិនទាន់មានក្រុមណាមួយចេញមុខមកអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយក៏ដោយ តែប្រព័ន្ធផ្សព្វផ្សាយប្រទេសទួរគីបានចោទប្រកាន់ថានេះជាទង្វើរបស់គណបក្សកម្មករឃើដ (PKK) ដែលគេស្គាល់ថាបានកំណត់គោលដៅវាយប្រហារមកលើប៉ូលិស និងយោធាកន្លងមកនេះ៕

Turkey 18-06-16