រូបភាពក្មេងប្រុស អូមរ៉ាន ដុតកំហឹងមនុស្សជាតិជុំវិញពិភពលោក

0

ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៦

រូបភាពក្មេងប្រុសស៊ីរីម្នាក់វង្វេងស្មារតី និងស្រោចស្រពដោយឈាម ដែលគេសង្គ្រោះចេញពីអគារក្នុងទីក្រុងអាល្លេប៉ូបន្ទាប់ពីមានការវាយប្រហារតាមផ្លូវអាកាសបង្ករឲ្យមានកំហឹងជុំវិញពិភពលោក។ ក្រុមសកម្មជនបានបញ្ចេញរូបភាពក្មេងប្រុសម្នាក់អង្គុយក្នុងឡានសង្គ្រោះបន្ទាន់ ហើយរូបភាពនោះគេចែកចាយនៅលើបណ្តាញសង្គមទូរទាំងពិភពលោក។ ក្មេងប្រុសម្នាក់នេះជាជនជាតិស៊ីរី ឈ្មោះអូមរ៉ាន ដាគនេហ្គ ដែលពេទ្យបានធ្វើការព្យាបាលរបួសត្រង់ក្បាលកាលពីថ្ងៃពុធ នេះបើយោងតាមប្រភពព័ត៌មានពីវេជ្ជបណ្ឌិត។ ក្នុងវីដេអូរឃ្លីបបង្ហាញថាពេទ្យទាហានយកអូមរ៉ានចេញពីអគារបាក់បែក និងដាក់ឲ្យក្មេងនេះអង្គុយនៅផ្នែកខាងក្រោយរបស់ឡានសង្គ្រោះបន្ទាន់ក្នុងស្ថានភាពស្រោចស្រពដោយឈាមមុនពេលទទួលបានការព្យាបាល។ លើសពីនេះអ្នកប្រើប្រាស់បណ្តាញសង្គមចែកចាយព័ត៌មានបានយករូបភាពរបស់អូមរ៉ានទៅប្រៀបធៀបជាមួយក្មេងប្រុសម្នាក់ទៀតដែលមានឈ្មោះថាអាឡាន់ឃ័រឌី ដែលស្លាប់នៅលើឆ្នេរក្នុងប្រទេសទួរគី ក្រោយពីគ្រួសាររបស់គាត់មានបំណងភៀសខ្លួនៅប្រទេសក្រិច។ មជ្ឈមណ្ឌលព័ត៌មានអាល្លេប៉ូបានឲ្យដឹងថារូបភាពរបស់អូមរ៉ាន ត្រូវគេថតនៅក្នុងសង្កាត់អូតតាជីកាលពីថ្ងៃពុធ។ អ្នកប្រើប្រាស់បណ្តាញសង្គមមានប្រតិកម្មយ៉ាងខ្លាំងដោយបានបញ្ចេញមតិ និងកំហឹងផ្សេងៗគ្នាក្រោយពីបានឃើញរូបភាពមួយសន្លឹកនេះ។ យោងតាមប្រភពព័ត៌មានពីរបាយការណ៍សង្ខេបបានឲ្យដឹងថាការវាយប្រហារផ្លូវអាកាសរបស់រុស្ស៊ី សម្លាប់មនុស្ស៣នាក់ និងបណ្តាលឲ្យមនុស្ស១២នាក់ផ្សេងទៀតរងរបួស៕

Allepo 19-08-16