អ្នកបំផ្ទុះគ្រាប់បែកបរាជ័យក្នុងការបំផ្ទុះមួយក្នុងព្រះវិហារគ្រិស្តសានាក្នុងប្រទេសឥណ្ឌូនេស៊ី

0

ប្រភពព័ត៌មានពី USA Today ចេញផ្សាយថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៦

ប៉ូលិសនៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ីបាននិយាយថាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បរាជ័យក្នុងការបំផ្ទុះគ្រឿងផ្ទុះនៅក្នុងព្រះវិហារគ្រិស្តសានាមួយកន្លែងដែលមានមនុស្សច្រើនកុះករកាលពីថ្ងៃអាទិត្យនេះ។ លោក Boy Rafli Amar អ្នកនាំពាក្យប៉ូលិសជាតិ បាននិយាយថាអ្នកវាយប្រហារចាកចេញពីកៅអីរបស់គាត់ ហើយរត់ឆ្ពោះទៅរកអាចារ្យគ្រិស្តដែលឈរនៅអាសនៈ ប៉ុន្តែគ្រាប់បែកនៅក្នុងកាបូបស្ពាយរបស់គាត់មិនបានផ្ទុះទេ។ លោក Amar បានឲ្យដឹងទៀតថាបុរសដែលរក្សាជំហររត់សំដៅទៅរកអាចារ្យគ្រិស្តដែលកាបូបស្ពាយគាត់កំពុងឆេះនោះ ក្រុមអ្នកសូត្រធម៌នៅក្នុងព្រះវិហារដេញចាប់ ហើយក៏ចាប់បានជនសង្ស័យនោះភ្លាមៗ។ ចំពោះការជម្រុញក្នុងការវាយប្រហារនេះគឺមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។ គួរបញ្ជាក់ផងដែរថាប្រទេសឥណ្ឌូនេស៊ីជាប្រទេសមួយដែលសំបូរទៅដោយជនម៉ូស្លីមច្រើនជាងគេបំផុតនៅលើពិភពលោកដែលទទួលរងការវាយប្រហារដោយពួកសកម្មប្រយុទ្ធមូស្លីមដែលសម្លាប់មនុស្ស២០២នាក់ តាំងពីផ្ទុះនៅលើកោះបាលីកាលពីឆ្នាំ២០០២៕

Indonesia 28-08-16