មន្រ្តីម្នាក់ត្រូវជនម្នាក់ចាក់នៅឯស្ថានីយប៉ូលិសក្នុងរដ្ធ Toulouse ប្រទេសបារាំង

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦

មន្រ្តីប៉ូលិសវ័យក្មេងម្នាក់រងរបួសបន្ទាប់ពីបុរសម្នាក់វាយប្រហារគាត់ដោយកាំបិតនៅស្ថានីយប៉ូលិសមួយនៅក្នុងរដ្ធ Toulouse ប្រទេសបារាំង។ យោងតាមសេចក្តីថ្លែងការណ៍មួយចេញដោយអង្គភាពប៉ូលិសសហជីព SGP Police-FO បានឲ្យដឹងថាជនសង្ស័យព្យាយាមកញ្ឆក់យកអាវុធរបស់មន្រ្តីប៉ូលិស ហើយនៅពេលដែលការប៉ុនប៉ងមិនបានសម្រេចគាត់ក៏បានដកកាំបិតមួយហើយចាក់ប៉ូលិសនៅចំក។ ជនវាយប្រហារដែលបានដើរចូលស្ថានីយប៉ូលិសក្រោមលេសនៃការធ្វើពាក្យបណ្តឹងមួយត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ។ ប្រទេសបារាំងមានការប្រុងប្រយ័ត្នខ្ពស់បន្ទាប់ពីបណ្តាញនៃរដ្ឋអ៊ិស្លាម (IS អតីតក្រុម ISIS/ISIL) វាយប្រហារចាប់តាំងពីខែមករាឆ្នាំ២០១៥។ការបាត់បង់ជីវិតដ៏ច្រើនបំផុតបានកើតឡើងនៅក្នុងខែវិច្ឆិកាឆ្នាំ២០១៥ ដែលយ៉ាងហោចណាស់មានមនុស្សចំនួន១៣០នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុងប៉ារីស។ បន្ទាប់ពីការវាយប្រហារនោះមក បារាំងបានណែនាំអំពីស្ថានភាពអាសន្នដែលនឹងកំពុងបន្ត៕

France 31-08-16