ឥណ្ឌូនេស៊ីចាប់ខ្លួនជនសង្ស័យម្នាក់ផ្សេងទៀតក្នុងផែនការវាយប្រហារនៅទីក្រុងបាតាំ ប្រទេសសិង្ហបុរី

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០១៦

ប្រទេសឥណ្ឌូនេស៊ីបានចាប់ខ្លួនជនសង្ស័យដែលជាភេរវករម្នាក់ផ្សេងទៀតនៅទីក្រុងបាតាំពីបទចូលរួមក្នុងផែនការវាយប្រហារនៅ Marina Bay ប្រទេសសិង្ហបុរី នេះបើតាមការរាយការណ៍ពីសារព័ត៌មាន Antara News Agency ដែលបានចុះផ្សាយកាលថ្ងៃអាទិត្យ។ ជនសង្ស័យជាបុរសម្នាក់ដែលគ្មានការងារធ្វើវ័យ២៤ឆ្នាំម្នាក់ត្រូវចាប់ខ្លួនដោយមន្រ្តីប្រឆាំងភេរវកម្មនៅក្នុងហាងកាហ្វេអ៊ីនធើណែតមួយនៅក្នុង Batu Aji នៃទីក្រុងបាតាំ នៅថ្ងៃសៅរ៍ នេះបើតាមអ្នកនាំពាក្យរបស់មន្តី្រប៉ូលិសលោក Agus Rianto។ គេជឿជាក់ថាបុរសម្នាក់នេះជាប់ពាក់ព័ន្ធទៅនឹងក្រុម KGR@Katibah GR ដែលជាក្រុមមួយដឹកនាំដោយលោក Gigih Rahmat Dewa ដែលត្រូវចោទប្រកាន់ថាជាអ្នកនៅពីក្រោយផែនការវាយប្រហារ Marina Bay នៅទីក្រុងបាតាំដែលមានចម្ងាយជិតច្រកសមុទ្ររបស់ប្រទេសសិង្ហបុរី។ ក្រុមមួយនេះជាប់ពាក់ព័ន្ធជាមួយនឹងរដ្ឋអ៊ីស្លាមដែលមានមូលដ្ឋាននៅស៊ីរី និងក្រុមសកម្មប្រយុទ្ធ Bahrun Naim ដែលមានគោលដៅក្នុងការវាយប្រហារទៅលើប្រទេសសិង្ហបុរី។ លោក Agus រាយការណ៍ពីសារពត៌មាន Antara News Agency ឱ្យដឹងថា LH ជាក្រុមមួយដែលមានគម្រោងក្នុងការវាយប្រហារទៅលើ Marina Bay។ ក្រុមនេះក៏ទទួលបានការបណ្តុះបណ្តាលក្នុងការប្រើប្រាស់កាំភ្លើងខ្យល់ នឹងត្រៀមខ្លួនចូលទៅកាន់ប្រទេសស៊ីរីផងដែរ។ កាលពីខែសីហាកន្លងទៅនេះ កងកម្លាំងប្រឆាំងភេរវកម្មឥណ្ឌូនេស៊ីបានចាប់ខ្លួនបុរស៦នាក់ដោយសង្ស័យជាប់ពាក់ព័ន្ធទៅនឹងការរៀបចំផែនការវាយប្រហារដោយគ្រាប់រ៉ូកែតមួយនៅក្នុងប្រទេសសិង្ហបុរី។ បុរសទាំង៦នាក់នោះក៏ត្រូវបានចោទថាជាបក្សពួករបស់ក្រុម KGR@Katibah GR ផងដែរ។ ប៉ូលិសបានធ្វើការរឹបអូសយកសម្ភារៈសម្រាប់បង្កើតគ្រាប់បែក កាំភ្លើង និងព្រួញមួយចំនួនពីផ្ទះជាច្រើនកន្លែងរបស់ជនសង្ស័យនៅក្នុងយុទ្ធនាការវាយឆ្មក់មួយកាលពីថ្ងៃទី៥ ខែសីហា ប៉ុន្តែមន្រ្តីប៉ូលិសនិយាយថាមិនមានសញ្ញានៃការវាយប្រហារតាមរ៉ូកែតទេគឺវាអាចមានច្រើនជាងផែនការមួយនេះ។ ជនសង្ស័យស្ថិតក្រោមការស៊ើបអង្កេតនៅទីស្នាក់ការរបស់កងកម្លាំងជាតិប្រឆាំងភេរវកម្មពិសេសសកម្មភាពរបស់ពួកគេក្នុងបណ្តាញភេរវកម្មឥណ្ឌូនេស៊ីក្នុងរដ្ឋអ៊ីស្លាមផងដែរ៕

Singapor 05-09-16