ការិយាល័យបណ្តាញទូរទស្សន៍អ៊ុយក្រែនចោទប្រកាន់ពីទស្សនៈគាំទ្ររុស្ស៊ីដែលវាយប្រហារដោយអគ្គីភ័យ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១៦

ការិយាល័យ និងស្ទូឌីយោជាច្រើនក្នុងអគារមួយនៅចន្លោះបន្ទប់ផ្សព្វផ្សាយអ៊ុយក្រែនដែលវាយប្រហារដោយអតីតបុគ្គលិកយោធាដែលតវ៉ាគោលនយោបាយគាំទ្រដោយប្រទេសរុស្ស៊ី។ ការិយាល័យក្នុងរដ្ឋធានីអ៊ុយក្រែននៃទីក្រុង Kiev ត្រូវភ្លើងឆេះចំនួន២ដងកាលពីថ្ងៃអាទិត្យនេះ។ លើកទីមួយគឺជាការដុតសំបកកង់រថយន្តនៅខាងក្នុងអគារបណ្តាលឱ្យមានភ្លើងឆេះនៅលើដី និងជាន់ទីមួយនៃអគារ។ប្រហែលជា២០នាទីបន្ទាប់ពីភ្លើងឆេះ សម្ភារៈនាំចូលពីបរទេសផ្សេងទៀតដែលគេនាំចូលមកក្នុងបរិវេណរបស់ក្រុមហ៊ុនបណ្តាលឱ្យមានភ្លើងឆេះជាថ្មីដែលមានទំហំធំ។ យោងតាមការរាយការណ៍មួយបានឲ្យថាការវាយប្រហារដោយអគ្គីភ័យនេះកើតឡើងបន្ទាប់ពីមានមនុស្សមួយក្រុមបានប្រមូលផ្តុំគ្នានៅខាងក្រៅអគារដើម្បីតវ៉ានឹងគោលនយោបាយវិចារណកថារបស់បណ្តាញទូរទស្សន៍នេះ។ ទន្ទឹមនឹងនេះផងដែររដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Avakov បានថ្លែងថាការស៊ើបអង្កេតនោះ បានចាប់ផ្តើមធ្វើមិនត្រឹមតែទាក់ទងនឹងអគ្គិភ័យប៉ុណ្ណោះទេថែមទាំងទាក់ទងទៅនឹងពាក្យចោទប្រកាន់ក្រុមប្រព័ន្ធផ្សព្វផ្សាយដែលមានទំនាក់ទំនងជាមួយទីក្រុងម៉ូស្គូ និងទស្សនៈប្រឆាំងរដ្ឋាភិបាល៕

Ukrain 05-09-16