សង្ស័យក្រុមអន្ឋពាលបាញ់ទម្លាក់ឧទ្ធម្ភាគចក្រដឹកប៉ូលិសក្នុងប្រទេសម៉ិកស៊ិកដែលសម្លាប់ជិវិតមនុស្ស៤នាក់

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៦

អភិបាលរដ្ឋ Michoacan និយាយថាសង្ស័យសមាជិកក្រុមអន្ធពាលជាអ្នកបាញ់ទម្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនៅក្នុងការប៉ះទង្គិចជាមួយប៉ូលីសនៅភាគខាងលិចប្រទេសម៉ិកស៊ិកដែលបានសម្លាប់មនុស្ស៤នាក់កាលពីថ្ងៃអង្គារ។ ប្រភពបន្តថាប្រតិបត្ដិការកំចាត់អំពើហិង្សានេះធ្វើឡើងនៅជិតទីក្រុង Apatzingan ក្នុងរដ្ឋ Michoacan។ គួរបញ្ជាក់ផងដែរថាមិនទាន់មានព័ត៌មានច្បាស់លាស់ថាតើក្រុមអន្ឋពាលណាមួយជាអ្នកទទួលខុសត្រូវលើការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រនេះនៅឡើយទេ៕