ស្ត្រីជនជាតិបារាំងដែលជាក្រុមជីហាដនិយមសង្ស័យថារៀបចំផែនការវាយប្រហារតួអេហ្វែល

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦

កាសែត Le Journal du Dimanche រាយការណ៍ថាស្រី្ត៣នាក់ដែលគេសង្ស័យថាជាក្រុមជីហាតនិយមត្រូវចាប់ខ្លួននៅក្នុងប្រទេសបារាំងកាលពីសប្តាហ៍មុនដែលមានគម្រោងបង្កើតឲ្យមានការផ្ទុះមួយនៅក្បែរតួអេហ្វែល។ កាសែតនេះបន្ថែមទៀតថាម្តាយម្នាក់ក្នុងចំណោម៣នាក់ អាយុ២៩ឆ្នាំ ឈ្មោះ Ornella Gilligman ដែលប្រាប់សមត្ថកិច្ចអំពីគំរោងការណ៍វាយប្រហារតួអេហ្វែលរងការចោទប្រកាន់កាលពីថ្ងៃអាទិត្យនេះ។ នាងប៉ុនប៉ងចូលទៅកាន់ប្រទេសស៊ីរី ហើយដែលមានឈ្មោះក្នុងបញ្ជីឃ្លាំមើលមុនពេលចាប់ខ្លួននាង។ របាយការណ៍ថ្មីៗបានឱ្យដឹងថា Gilligman ជាអ្នកអនុវត្តផ្នែកមួយនៃគំរោងដើម្បីវាយប្រហារភេរវកម្មមួយនៅជិតព្រះវិហារ Notre Dame។ រថយន្តមួយគ្រឿងម៉ាក Peugeot ៦០៧ ត្រូវគេរកឃើញនៅជិតព្រះវិហារ Notre Dame ដែលមានធុងឧស្ម័នចំនួន៧ធុងនៅខាងក្នុងរថយន្ត។ នាយករដ្ឋមន្រ្តីរបស់ប្រទេសបារាំងលោក Manuel Valls និយាយនៅក្នុងបទសម្ភាសមួយកាលពីថ្ងៃអាទិត្យថាថ្មីៗនេះអាជ្ញាធរបារាំងកំពុងសង្កេតមើលមនុស្ស១៥,០០០នាក់ដែលអាចរួបរួមគ្នារៀបចំផែនការវាយប្រហារភេរវកម្ម៕

france-12-09-16