ប្រភពព័ត៌មានពី Jewsnews ចេញផ្សាយថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៦
មេដឹកនាំក្រុមអាល់កៃដាគំរាមថានឹងធ្វើការវាយប្រហារដូចថ្ងៃទី១១ ខែកញ្ញា (9/11) រាប់ពាន់ដងទៀតខណៈដែលក្រុមអ្នកគាំទ្រភេរវករធ្វើការប្រារព្ឋពិធីអបអរសាទរព្រឹត្តិការណ៍នេះដែលបង្ហោះនៅលើបណ្តាញអ៊ីនធឺណែត។ មេក្រុមភេរវករលោក Ayman al-Zawahiri បានបង្ហោះវីដេអូប្រារព្ធខួបទី១៥ នៃការវាយប្រហារមកលើអគារភ្លោះដែលសម្លាប់ជិវិតមនុស្ស ២,៩៧៧នាក់នៅលើបណ្តាញសង្គម YouTube កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ មេក្រុមភេរវករ Zawahiri និយាយទៅកាន់សហរដ្ឋអាមេរិកដោយបន្ទោសថាការវាយប្រហារថ្ងៃទី១១ ខែ កញ្ញា (៩/១១) ជាលទ្ឋផលរបស់អ្នកដែលប្រឆាំងនឹងពួកយើង ហើយលោកបន្តថាប្រសិនបើអ្នកនៅតែបន្តទង្វើនេះទៀត ការវាយប្រហារដូចថ្ងៃទី១១ ខែ កញ្ញា (៩/១១) នឹងកើតឡើងរាប់ពាន់ដងទៀត។ គួរបញ្ជាក់ផងដែរថានៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ អាគារភ្លោះនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោករងការវាយប្រហារដោយយន្តហោះចម្បាំងដែលប្លន់បានដោយក្រុមភេរវករ និងសម្លាប់ជិវិតមនុស្ស២,៧៥៣នាក់៕