ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៦
កាលពីថ្ងៃសៅរ៍ ក្មេងប្រុសជំទង់អាយុ១៥ឆ្នាំម្នាក់ត្រូវប៉ូលិសចាប់ឃុំខ្លួនក្នុងទីក្រុងប៉ារីសដោយជាប់សង្ស័យថាជាបណ្តាញរបស់លោក កាស៊ីម។ យោងតាមការស៊ើបអង្កេតបានបង្ហាញឲ្យឃើញថាក្មេងប្រុសម្នាក់នេះមានទំនាក់ទំនងជាមួយលោក កាស៊ីម កាលពីខែមេសាមកម្លេះ។ ក្មេងប្រុសនេះមានទំនាក់ទំនងជាមួយក្រុមឧទ្ទាមតាមរយៈបណ្តាញសង្គម។ ក្រោយមកបានចេញធ្វើសកម្មភាពវាយប្រហារក្នុងប្រទេសបារាំងដោយជឿតាមការឃោសនារបស់លោក កាស៊ីម ដែលជាសមាជិកក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម។ ប៉ូលិសបារាំងបានលើកឡើងថាលោក កាស៊ីម គឺជាកូនសោរសំខាន់ក្នុងការវាយប្រហារនៅក្នុងប្រទេសបារាំង។ ប្រភពព័ត៌មានដដែលបានបញ្ជាក់ថាលោក កាស៊ីម បានបង្ហាញខ្លួនក្នុងវីដេអូរផ្សព្វផ្សាយអំពើរភេរវកម្មក្នុងអ៊ីរ៉ាក់ និងស៊ីរីដែលមានគម្រោងវាយប្រហារក្នុងប្រទេសបារាំង៤លើក៕