ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៦
ប៉ូលិសបារាំងបានឃាត់ខ្លួនបុរស៨នាក់ដែលមានជាប់ពាក់ព័ន្ធភេរវករវាយប្រហារ Mohamed Lahouaiej Bouhlel។ ការវាយប្រហារក្នុងតំបន់ Nice ប្រទេសបារាំងកើតឡើងនៅថ្ងៃទី១៤ ខែកក្កដា ដោយមានភេរវករជាច្រើននាក់ដែលក្នុងនោះមានលោក Bouhlel ជាអ្នកបើកឡានធំ។ ក្រោយមកប៉ូលិសឡោមព័ន្ធឡានធំនោះរួចបាច់ Bouhlel ស្លាប់។ កាលពីថ្ងៃច័ន្ទ និងអង្គារ ថ្មីៗនេះ កងកម្លាំងប៉ូលិសបានធ្វើប្រតិបត្តិការចាប់ជនសង្ស័យបន្ថែមទាំងក្នុង និងក្រៅតំបន់ Nice បាន៨នាក់យកមកឃុំខ្លួនដើម្បីសួរចម្លើយ។ ជនសង្ស័យ៦នាក់ជាប់ចោទពីបទឧបត្ថម្ភកាំភ្លើងមួយដើមឲ្យទៅ Bouhlel និងគាំទ្រលើសកម្មភាពវាយប្រហារ។ យោងតាមប្រភពព័ត៌មានព្រះរាជអាជ្ញាលោក ម៉ូលីន និយាយថាការវាយប្រហារនេះមានក្រុមឧទ្ទាមជីហាដចេញមុខទទួលខុសត្រូវ ហើយក្រុមនេះបានរៀបចំការវាយប្រហារនេះដោយចំណាយពេលជិតមួយខែ៕