ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦
មនុស្សម្នាក់ត្រូវគេបាញ់ស្លាប់នៅក្នុងទីក្រុង Charlotte ភាគខាងជើងរដ្ឋ Carolina ដោយធ្វើការតវ៉ាប្រឆាំងនឹងប៉ូលិសដែលបានបាញ់សម្លាប់លោក Keith Lamont Scott ។ ប៉ូលិសកុបកម្មបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកចូលទៅក្នុងហ្វូងមនុស្ស។ នាយកដ្ឋានប៉ូលិសក្រុងក្នុងទីក្រុង Charlotte ប្រកាសថាការតវ៉ានេះគឺជាការជួបជុំខុសច្បាប់ និងប្រកាសពីឆន្ទៈរបស់ខ្លួនក្នុងការប្រើឧបករណ៍មិនបណ្តាលឲ្យស្លាប់ដើម្បីគ្រប់គ្រងហ្វូងមនុស្សរាប់រយនាក់។ ជនរងគ្រោះរងរបួសដែលអាចគំរាមកំហែងដល់អាយុជីវិត ប៉ុន្តែត្រូវគេបញ្ជាក់ថាស្លាប់ដោយសារមេប៉ូលិសលោក Kerr Putney ។ ក្រុមអ្នកតវ៉ាមួយចំនួននៅកន្លែងកើតហេតុអះអាងថាប៉ូលិសបាញ់សំលាប់បុរសម្នាក់ដែលបានគប់ដប។ The Boston Globe រាយការណ៍ថាមន្ត្រី៧នាក់ និងជនស៊ីវិលម្នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ៕