ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៦
យោងតាមទីភ្នាក់ងាររដ្ឋ SANA បានរាយការណ៍ថាយ៉ាងហោចណាស់មានមនុស្ស៣០នាក់ស្លាប់ និង៩០នាក់រងរបួសបន្ថែមទៀតក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅជាយក្រុង Hasaka ភាគឦសានប្រទេសស៊ីរី។ មនុស្សដែលរងរបួសនៅក្នុងការផ្ទុះនៅឯ Sanabil Hall ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យជាតិនៅ Hasakah។ ការផ្ទុះនេះបានកើតឡើងពេលព្រលប់ក្នុងអំឡុងពេលរៀបអាពាហ៍ពិពាហ៍ជនជាតិឃើដដែលពេលនោះអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះនៅក្នុងហ្វូងមនុស្ស។ តាមរបាយការណ៍បានអះអាងថាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនោះគឺជាស្ត្រី។ កាលពីព្រឹកថ្ងៃចន្ទមនុស្ស១២នាក់ស្លាប់នៅក្នុងការវាយប្រហារអត្តឃាតមួយផ្សេងទៀតក្នុងបរិវេណមួយចំកណ្តាលទីក្រុង Hama៕