កងកម្លាំងសន្តិសុខបង់ក្លាដែសសម្លាប់សមាជិក១១នាក់របស់ក្រុមអ៊ីស្លាមដែលពាក់ព័ន្ធការវាយប្រហារហាងកាហ្វេមួយ

0

ប្រភពព័ត៌មានពី Channelnewsasia ចុះផ្សាយថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០១៦

កងកម្លាំងសន្តិសុខបង់ក្លាដែសបានសម្លាប់សមាជិក១១នាក់របស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនៅថ្ងៃសៅរ៍នេះដោយស្តីបន្ទោសក្រុមនេះថាពាក់ព័ន្ធនឹងការវាយប្រហារនៅហាងកាហ្វេមួយក្នុងទីក្រុងដាកាកាលពីខែកក្កដាដែលសម្លាប់មនុស្ស២២នាក់ដែលភាគច្រើនជាជនបរទេស។ រដ្ឋមន្ត្រី Asaduzzaman Khan ប្រាប់អ្នកកាសែតថាពួកសកម្មជន១១នាក់ដែលជឿជាក់ថាជាក្រុមសមាជិករបស់ Jamaat-ul-Mujahideen Bangladesh (JMB) បានស្លាប់ក្នុងការវាយឆ្មក់នៅកន្លែងលាក់ខ្លួន៣ទីតាំងរបស់ពួកសកម្មប្រយុទ្ធនៅជាយក្រុងដាកា។ ពួកសកម្មប្រយុទ្ធ៧នាក់ស្លាប់ក្នុងការវាយឆ្មក់មួយនៅត្រង់ទីតាំងលាក់ខ្លួនមួយដែលប៉ូលិសកំណត់បានមុខសញ្ញាថាជាប្រធានក្រុម JMB និងមនុស្សរបស់ពួកគេនៅទីនោះ។ លោក Khan និយាយថាយើងបានស្នើរសុំឱ្យពួកគេធ្វើការប្រគល់ខ្លួន ប៉ុន្តែពួកគេបានបើកការបាញ់ប្រហារមកកាន់មន្ត្រីរបស់យើងដើម្បីសងសឹកពួកយើង។ គួរបញ្ជាក់ផងដែរថាប៉ូលិសសម្លាប់ក្រុមសកម្មប្រយុទ្ធច្រើនជាង៣៦នាក់ដែលសង្ស័យជាអ្នកវាយប្រហារទៅលើហាងកាហ្វេមួយនៅទីក្រុងដាការួមបញ្ចូលទាំងមេខ្លោងជនជាតិកាណាដាកើតនៅបង់ក្លាដែសដែលមានឈ្មោះថា Tamim Ahmed Chowdhury ផងដែរ៕

Dhaka 03-09-16