អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបំផ្ទុះខ្លួនឯងខណៈដែលប៉ូលិសចុចសួរ

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទិ ០៨ ខែតុលា ឆ្នាំ ២០១៦

អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន២នាក់បានបំផ្ទុះខ្លួនឯងនៅជិតរាជធានីមួយក្នុងប្រទេសទួរគីជិតក្រុង Ankara ក្រោយពីប៉ូលិសសាកសួរពួកគេ។ សកម្មជនមានស្រីម្នាក់ និងប្រុសម្នាក់ដែលគេសង្ស័យថាជាអ្នករៀបចំបំផ្ទុះគ្រាប់បែករថយន្តនេះបើយោងតាមប្រភពព័ត៌មានភ្នាក់ងារការសែតរដ្ឋអាណាដូឡូ។ មុនពេលបំផ្ទុះគ្រាប់បែក ប៉ូលិសបានរកឃើញពួកគេទាំងពីរនាក់លាក់ខ្លួននៅក្រោលសេះក្នុងសង្កាត់ Haymana នៅក្រៅទីក្រុង Ankara ក្រោយមកប៉ូលិសឃាត់ខ្លួនពួកគេ ហើយបញ្ជាឲ្យពួកគេទម្លាក់អាវុធចុះ ប៉ុន្តែផ្ទុយទៅវិញសកម្មជនទាំងនេះបានទម្លាក់គ្រាប់បែកបំផ្ទុះខ្លួនឯង។ យោងតាមប្រភព័ត៌មានមន្រ្តីប៉ូលិសបានឲ្យដឹងថាសកម្មជនបុរសមានទំនាក់ទំនងជាមួយក្រុមឃើដ PKK។ ផ្លាស់ស្ទិកបំផ្ទុះ និងអាលុយមីញ៉ូមនីត្រាតឆែករកឃើញក្នុងរថយន្តរបស់សកម្មជនទាំង២នាក់។ សកម្មជនទី៣ក៏គេប្រទះឃើញដែរ។ រដ្ឋាភិបាលទួរគីបានឲ្យដឹងថាក្រុម PKK បន្តសកម្មភាពរបស់ខ្លួនជាបន្តបន្ទាប់ រយៈពេលជាង៤ទសវត្សរ៍មកហើយ ហើយក្រុមនេះត្រូវតែវិនាស៕

ankara-11-10-16