ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៦
ប៉ូលិសប្រទេសអូស្រ្តាលីកាលពីថ្ងៃព្រហស្បតិ៍បានឃាត់ខ្លួនក្មេងប្រុស២នាក់អាយុ១៦ឆ្នាំដោយចោទពីបទរៀបចំផែនការវាយប្រហារភេរវកម្ម។ ក្មេងជំទង់ទាំង២នាក់នេះត្រូវចាប់ខ្លួននៅជាយភាគខាងលិចទីក្រុងស៊ីដនីកាលពីថ្ងៃពុធ។ ប៉ូលិសរកឃើញថាពួកគេមានប្រដាប់ដោយកាំបិត២ដើម តែមិនទាន់ដឹងច្បាស់អំពីគោលដៅនៃការវាយប្រហាររបស់ពួកគេនោះទេ។ ប៉ូលិសអូស្ត្រាលីបន្តថាពួកគេដឹងមុនពីគោលបំណងវាយប្រហាររបស់ក្មេងប្រុសទាំង២នាក់នេះ។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថាក្មេងប្រុសម្នាក់ក្នុងចំណោមក្មេងទាំង២នាក់នេះជាកូនប្រុសរបស់ជនភេរករម្នាក់ដែលប្រព្រឹត្តបទល្មើសភេរវកម្មមួយ៕