កងទ័ពកូឡុំប៊ីបើកការវាយប្រហារលើក្រុមឧទ្ទាម ELN មុនពេលមានកិច្ចចរចារសន្តិភាព

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៦

កងទ័ពកងទ័ពកូឡុំប៊ីនិយាយថាកងកម្លាំងរបស់ខ្លួនបានសម្លាប់ក្រុមឧទ្ទាម ELN និងចាប់ខ្លួនសមាជិកឧទ្ទាម៤នាក់ផ្សេងទៀតនៅភាគខាងជើងខត្ត Casanare។ ការវាយប្រហារបានធ្វើឡើង១០ថ្ងៃមុនពេលមានកិច្ចចរចារសន្តិភាពរវាងរដ្ឋាភិបាល និងក្រុមឧទ្ទាមមាក្ស។ ខណៈដែលកំពុងតែចរចារជាមួយក្រុមឧទ្ទាមផ្សេងទៀតកងកម្លាំងរដ្ឋាភិបាលបដិសេធក្នុងការបញ្ឈប់ការប្រយុទ្ធទាល់តែការចរចារធ្វើរួចរាល់។ សកម្មជន ELN ចំនួន២៤នាក់បានយល់ព្រមបញ្ឈប់ការប្រមូលផ្តុំ និងចូលរួមជាមួយសង្គមស៊ីវិលក្នុងខេត្ត Casanare នេះបើយោងតាមប្រភពព័ត៌មានដែលដកស្រង់ចេញពីសេចក្តីថ្លែងការរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ។ ក្រុមឧទ្ទាម ELN និងរដ្ឋាភិបាលព្រមព្រៀងបើកកិច្ចចរចារសន្តិភាពជាផ្លូវការនៅថ្ងៃទី ២៧ ខែតុលា។ ពួកគេទើបតែអាចឈានដល់ទំនាក់ទំនងចរចារខណៈដែលជម្លោះនេះអូសបន្លាយអស់រយៈពេលជាង៥ទសវត្សរ៍។ ប៉ុន្តែក្រុមឧទ្ទាម ELN និយាយថាកិច្ចចរចារសន្តិភាពមិនមែនធ្វើឡើងភ្លាមៗនោះទេ ហើយពួកគេចង់ឲ្យមានការចូលរួមពីសង្គមស៊ីវិលក្នុងដំណោះស្រាយសន្តិភាពនេះ។ ចំណែកក្រុមឧទ្ទាមម៉ាក្សបានច្រានចោលនូវដំណើរការសន្តិភាពក្រោយពីរដ្ឋាភិបាលកូឡុំប៊ីជម្រុញឲ្យមានការចរចារលឿនបំផុត។ តែទោះជាយ៉ាងណាក៏ដោយរដ្ឋាភិបាលកូឡុំប៊ីបានព្យាយាមជម្រុញដំណាក់កាលចរចារជាមួយក្រុមឧទ្ទាម ELN ឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន៕

colombie-20-10-16