ការវាយប្រហារនៅទីក្រុងចាកាតា៖ អ្នកផលិតគ្រាប់បែក IS ញញឹមស្រស់ក្រោយពេលកាត់ទោសឲ្យជាប់ពន្ធនាគារ១០ឆ្នាំ

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៦

បុរសឥណ្ឌូនេស៊ីម្នាក់ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ១០ឆ្នាំពីបទផលិតគ្រាប់ និងវាយប្រហារដោយប្រើកាំភ្លើងនៅក្នុងទីក្រុងចាកាតា កាលពីខែមករា។ គួរបញ្ជាក់ផងដែរថាការវាយប្រហារមួយបានកើតឡើងក្នុងខែមករានៅក្នុងក្រុងចាកាតាបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់។ ក្រុមភេរវករ៥នាក់ត្រូវប៉ូលិសបាញ់សម្លាប់ និង៤០នាក់ផ្សេងទៀតត្រូវចាប់ខ្លួន។ អ្នកដែលពាក់ព័ន្ធនឹងការវាយប្រហារនេះមានឈ្មោះ Dodi Suridi អាយុ២៣ឆ្នាំដែលបានគាំទ្រក្រុមឧទ្ទាម IS ក្នុងការដាក់គ្រាប់បែកឲ្យផ្ទុះកាលពីថ្ងៃវាយប្រហារ។ Suridi បានទទួលសាលក្រមពីបទបង្ករហានិភ័យនៃអំពើរភេរវកម្មដោយចៅក្រមកាត់ក្តីឲ្យជាប់គុក១០ឆ្នាំ។ បុរសម្នាក់ទៀតដែលគាំទ្រក្រុមឧទ្ទាមផងដែរគឺលោក Ali Hamka អាយុ៤៨ឆ្នាំជាប់គុក៤ ឆ្នាំពីបទប៉ុនប៉ងរកកាំភ្លើងដើម្បីធ្វើការវាយប្រហារ។ ពួកគេទាំង២នាក់បានស្រែកថាព្រះពិតជាអស្ចារ្យ ហើយញញឹមដាក់ទៅអ្នកកាសែតក្នុងតុលាការ។ Dodi Suridi និង Hamka បានធ្វើសញ្ញាចង្អុលទៅមេឃញញឹមយ៉ាងសប្បាយរីករាយ៕

jakata-21-10-16