មនុស្ស៧នាក់ស្លាប់ ៩៥នាក់រងរបួសក្នុងការផ្ទុះដ៏ធំមួយក្នុងទីក្រុងភាគពាយព្យប្រទេសចិន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៦

រដ្ឋាភិបាលក្នុងស្រុកបានឱ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស៧នាក់ស្លាប់ និង៩៥នាក់ផ្សេងទៀតរងរបួសក្នុងការផ្ទុះមួយនៅក្នុងខេត្ត Shaanxi ភាគពាយព្យប្រទេសចិនបណ្តាលឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់យ៉ាងធ្ងន់ធ្ងរ។ យោងតាមសារព័ត៌មាន Sina News បានឲ្យដឹងថាមនុស្ស៤នាក់ក្នុងចំណោមអ្នករងរបួសស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយប្រតិបត្ដិការជួយសង្គ្រោះនៅតែដំណើរការ។ យោងតាមកាសែត China Daily បានឲ្យដឹងថាការផ្ទុះនេះកើតឡើងនៅថ្ងៃចន្ទប្រហែលម៉ោង២រសៀលម៉ោងក្នុងស្រុក (០៦:០០ GMT ) នៅជិតមន្ទីរពេទ្យមួយក្នុង Xinmin Township។ អ្នករស់នៅក្នុងតំបន់នោះបាននិយាយថាហេតុការណ៍នេះប្រហែលជាប់ពាក់ព័ន្ធទៅនិងការផ្ទុកគ្រឿងផ្ទុះដោយគ្មានអាជ្ញាប័ណ្ណ។ អគារនេះដួលរលំទាំងស្រុងបន្ទាប់ពីការផ្ទុះហើយអគារមន្ទីរពេទ្យមួយដែលនៅក្បែរនោះ និងសំណង់ផ្សេងៗទៀតព្រមទាំងរថយន្តជាច្រើនគ្រឿងរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ៕

china-25-10-16