មនុស្ស៨នាក់ស្លាប់ និង១០០នាក់រងរបួសខណៈដែលមានការផ្ទុះនៅភាគអាគ្នេយ៍តំបន់ជនជាតិឃើដប្រទេសទួរគី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦

យ៉ាងហោចណាស់មនុស្ស៨នាក់ស្លាប់ និងប្រមាណជា១០០នាក់រងរបួសក្នុងការផ្ទុះមួយដែលបានធ្វើឲ្យរញ្ជួយទីក្រុង Diyarbakir នៅភាគអាគ្នេយ៍ប្រទេសទួរគីដែលមានផ្ទះរបស់ប្រជាជនអម្បូរឃើដដ៏ច្រើនលើសលុប។ នាយករដ្ឋមន្ត្រីទួរគីលោក Binali Yildirim បាននិយាយថាក្នុងចំណោមអ្នកស្លាប់ទាំងអស់មានមន្ត្រីប៉ូលិស២នាក់ ជនស៊ីវិល៥នាក់ និងម្នាក់ទៀតជាប់សង្ស័យថាជាសមាជិកនៃគណបក្សពលករឃើដ (PKK)។ ការផ្ទុះនេះបានវាយប្រហារទៅលើតំបន់នាយកដ្ឋានប៉ូលិសមួយដែលមានទីតាំងប្រមាណជា២០០ម៉ែត្រពីពន្ធនាគាររបស់ទីក្រុង Diyarbakir។ ហេតុការណ៍នេះបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីសហមេដឹកនាំគណបក្សប្រជាធិបតេយ្យ២នាក់ និងសមាជិកសភារ១២នាក់ត្រូវបានចាប់ខ្លួន៕

06-11-16