មន្ទីរបញ្ចកោណនិយាយថាការវាយប្រហារតាមអាកាស​សម្លាប់មេដឹកនាំអាល់កៃដាជាន់ខ្ពស់ក្នុងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៦

ការវាយប្រហារអាកាសធ្វើឡើងដោយសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនបានសម្លាប់មេដឹកនាំជាន់ខ្ពស់អាល់កៃដាម្នាក់គឺលោក Abu Afghan Al-Masri នៅក្បែរ Sarmada ប្រទេសស៊ីរីកាលពីថ្ងៃទី ១៨ ខែវិច្ឆិកា នេះបើយោងតាមប្រភពព័ត៌មានពីអ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Peter Cook។ លោក Cook និយាយក្នុងអំឡុងសន្និសីទកាសែតមួយថាលោក Al-Masry ជនជាតិអេហ្ស៊ីបដែលចូលរួមជាមួយក្រុមអាល់កៃដានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយក្រោយមកផ្លាស់ទៅជាសម្ព័ន្ធប្រទេសស៊ីរីនោះ។ លោក Cook បន្តថាគាត់មានទំនាក់ទំនងទៅនឹងប្រតិបត្ដិការរបស់ក្រុមភេរវករទាំងអស់នៅតំបន់អាស៊ីអាគ្នេយ៍ រួមទាំងក្រុមភេរវករដែលទទួលខុសត្រូវចំពោះការវាយប្រហារកងកម្លាំងចម្រុះរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងភេរវករដែលគ្រោងវាយប្រហារភាគខាងលិចផងដែរ៕

pantegon-23-11-16