ទួរគីស្វែងរកចាប់ខ្លួនមេដឹកនាំនយោបាយក្រុមឃើដស៊ីរី

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៦

ប្រទេសទួរគីលើកឡើងពីបញ្ហាស្តីពីការតាមចាប់ខ្លួនមេដឹកនាំឃើដស៊ីរីលើករណីបោកគ្រាប់បែកនៅក្រុង Ankara។ ដីការចាប់ខ្លួនឈ្មោះលោក Salih Muslim ដែលជាមេដឹកនាំគណបក្សប្រជាធិបតេ្យឃើដនៅស៊ីរី (PYD) និងអ្នកជាប់ពាក់ព័ន្ធជាង៥០នាក់ផ្សេងទៀត។ គណបក្សប្រជាធិបតេយ្យឃើដនៅស៊ីរី មានទំនាក់ទំនងជាមួយកងជីវពលឃើដដែលជាកងពលដឹកនាំដោយអាមេរិកប្រឆាំងកងកម្លាំងក្រុមឧទ្ទាមអ៊ីស្លាមនៅស៊ីរី។ ប្រទេសទួរគីព្រមានយ៉ាងចំហរទៅលើក្រុម PYD និងក្រុម YPG ក្នុងការបំផ្ទុះគ្រាប់បែកក្នុងទីក្រុង Ankara ដែលបានសម្លាប់មនុស្ស២៦នាក់។ ផ្ទុយទៅវិញក្រុមទាំង២នេះបានចេញមុខបដិសេធថាពួកគេមិនមានជាប់់ពាក់ព័ន្ធនឹងការវាយប្រហារកាលពីខែកុម្ភៈនេះទេ៕

kurd-23-11-16