ជនស៊ីវិលរាប់សិបនាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសនៅជិតព្រំដែនប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០១៦

ជនស៊ីវិលរាប់សិបនាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសទៅលើទីក្រុង Qaim ដែលកាន់កាប់ដោយរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃពុធ។ មានគេរាយការណ៍ថាការវាយប្រហារនេះមានគោលដៅទៅលើទីផ្សារដែលមានមនុស្សច្រើននៅក្នុងទីក្រុងតូចមួយដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Anbar ជិតព្រំដែនប្រទេសស៊ីរី។ តាមប្រភពគ្រូពេទ្យបានឲ្យដឹងថាមានការវាយប្រហារតាមអាកាស៣លើកក្នុងនោះមានស្ត្រី១២នាក់ និងកុមារ១៩នាក់ស្លាប់។ កាលពីសប្តាហ៍មុនក្រុមចម្រុះទទួលស្គាល់ថាមានជនស៊ីវិល៥៤នាក់ត្រូវបានសម្លាប់ដោយចៃដន្យក្នុងការវាយប្រហារចំនួន៧លើករបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរីចន្លោះពីខែមីនាទៅខែតុលាក្នុងឆ្នាំនេះ៕