ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ស្លាប់នៅមន្ទីរពេទ្យមួយក្នុងទីក្រុងអាល្លេប៉ូដែលបញ្ជាក់ថាជាខែដែលអាក្រក់ជាងគេបំផុតក្នុងរយៈពេល៥ឆ្នាំនៃការវាយប្រហាររបស់ក្រុមឧទ្ទាម

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០១៦

គ្រូពេទ្យនៅមន្ទីរពេទ្យ Al-Razi ក្នុងទីក្រុងអាល្លេប៉ូបានឲ្យដឹងថាមានមនុស្សរាប់សិបនាក់រួមទាំងកុមារជាច្រើននាក់រងរបួស និងស្លាប់ក្នុងការបាញ់ផ្លោងដោយពួកឧទ្ទាមជាញឹកញាប់ក្នុងរយៈពេលប្រមាណជា១ខែកន្លងមកនេះ។ ក្មេងប្រុសជនជាតិស៊ីរីដែលមានអាយុ៥ឆ្នាំឈ្មោះ DIA ត្រូវអំបែងគ្រាប់ប៉ះចំក្បាលក្នុងពេលនៃការបាញ់ផ្លោងរបស់ក្រុមឧទ្ទាម ហើយដែលក្មេងនោះស្លាប់ដោយសាររបួស។ លោក Phelan និយាយថាមានការវាយលុកយ៉ាងខ្លាំងទៅលើទីក្រុងអាល្លេប៉ូដោយឥតឈប់ឈរក្នុងេយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះខណៈដែលពួកសកម្មប្រយុទ្ធ និងក្រុមឧទ្ទាមព្យាយាមប្រឆាំងនឹងការកើនឡើងនៃកងទ័ពស៊ីរី។ កាលពីថ្ងៃចន្ទសង្កាត់ជាច្រើនដែលគ្រប់គ្រងដោយរដ្ឋាភិបាលរងការវាយប្រហារដែលបណ្តាលឲ្យមានមនុស្ស១៤នាក់ស្លាប់ និង៥០នាក់ទៀតរងរបួស៕