បំបែកគម្រោងការវាយប្រហារភេរវកម្មរបស់ក្រុម ISIS ក្នុងទីក្រុងមូស្គូ

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៦

សហព័ន្ធសេវាសន្តិសុខ (FSB) បានបំបែកគម្រោងការវាយប្រហារភេរវកម្មក្នុងទីក្រុងម៉ូស្គូដែលគ្រោងនឹងធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធបរទេសដែលដឹកនាំដោយក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមមានមូលដ្ឋានក្នុងប្រទេសទួរគី នេះបើយោងតាមការរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី។ របាយការណ៍របស់ FSB ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ឲ្យដឹងថាក្រុមនេះរួមបញ្ចូលទាំងជនជាតិតាជីគីស្ថាន និងជនជាតិ Moldovan ជាច្រើននាក់បានរៀបចំផែនការវាយប្រហារភេរវកម្មទ្រង់ទ្រាយធំនៅក្នុងទីក្រុងម៉ូស្គូដោយមានពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកជាដើម។ FSB បានឃុំខ្លួនសមាជិក៤នាក់នៃក្រុមនេះកាលពីថ្ងៃព្រហស្បតិ៍ហើយបានរឹបអូសអាវុធស្វ័យប្រវត្តិ គ្រឿងផ្ទុះ និងសារធាតុផ្សេងៗទៀត៕