ភ្ញៀវទេសចរជនជាតិម៉ាឡេស៊ី២នាក់រងរបួសក្នុងការវាយប្រហារមួយនៅ Jordan

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៦

បន្ទាប់ពីការវាយប្រហារដោយកាំភ្លើងមួយនៅភាគខាងត្បូងនៃ Jordan បណ្តាលឱ្យជនជាតិម៉ាឡេស៊ី២នាក់រងរបួសក្នុងចំណោមភ្ញៀវទេសចរជាច្រើននាក់ផ្សេងទៀត។ យោងតាមសេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសរបស់ប្រទេសម៉ាឡេស៊ីបានឱ្យដឹងថាមនុស្ស២នាក់ដែលជាផ្នែកមួយនៃក្រុមភ្ញៀវទេសចរម៉ាឡេស៊ីចំនួន២០នាក់ដែលស្ថិតនៅក្នុងប្រាសាទ Karak Castle នៅភាគខាងត្បូងនៃ Jordan គឺជាខ្មាន់កាំភ្លើងដែលបានវាយប្រហារដែលនាំឱ្យមានការឡោមព័ទ្ធអស់រយៈពេលជាច្រើនម៉ោង។ សេចក្តីថ្លែងការណ៍នេះបានបន្ថែមទៀតថា មន្ត្រីសន្តិសុខជាច្រើននាក់នៃទីក្រុង Jordan បានជម្លៀសក្រុមអ្នកទេសចរចេញពីប្រាសាទ និងផ្តល់ជំនួយបន្ទាន់ ហើយជនជាតិម៉ាឡេស៊ីដែលរងរបួសបានទទួលការព្យាបាលនៅមន្ទីរពេទ្យក្បែរនោះ។ នាយកដ្ឋានសន្តិសុខទូទៅរបស់ Jordan បាននិយាយថាប៉ូលិស៧នាក់ ភ្ញៀវទេសចរជាស្ត្រីជនជាតិកាណាម្នាក់ និងជនជាតិ Jordan ២នាក់ដែលជាជនស៊ីវិលស្លាប់ក្នុងការបាញ់ប្រហារមួយនេះ។ មនុស្សសរុបទាំងអស់មានចំនួន២៧នាក់ដែលប៉ូលិស និងជនស៊ីវិលជាច្រើននាក់រងរបួស។ ការបាញ់ប្រហារនេះបានកើតឡើងនៅប្រសាទ Karak ដែលជាតំបន់គោលដៅទេសចរណ៍មួយដែលគេស្គាល់ថាជាប្រាសាទមួយក្នុងចំណោមប្រាសាទបូជនីយកិច្ចធំបំផុតជាច្រើនទៀតនៅក្នុងតំបន់នេះដែលមានចម្ងាយប្រមាណជា១២០គីឡូម៉ែត្រពីភាគខាងត្បូងនៃរដ្ឋធានីទីក្រុង Amman៕