ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៦
ប៉ូលិសបានបង្ហាញថាអាជ្ញាធរអាល្លឺម៉ង់ចាប់ខ្លួនបងប្អូនប្រុស២នាក់មកពីកូសូវ៉ូពីបទសង្ស័យថាបានរៀបចំផែនការវាយប្រហារទៅលើមជ្ឈមណ្ឌលផ្សារទំនើបមួយនៅភាគពាយ័ព្យប្រទេសអាល្លឺម៉ង់។ ជនសង្ស័យ២នាក់បងប្អូនដែលមានអាយុ២៨ឆ្នាំ និង៣១ឆ្នាំត្រូវឃាត់ខ្លួននៅព្រឹកថ្ងៃសុក្របន្ទាប់ពីកងកម្លាំងពិសេសវាយឆ្មក់ទៅលើលំនៅដ្ឋានរបស់ពួកគេ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បានឲ្យដឹងថាអាជ្ញាធរបានដាក់ពង្រាយកងកម្លាំងប៉ូលិសបន្ថែមទៀតនៅតាមផ្សារ និងទីផ្សារបុណ្យណូអែលនៅក្នុងទីក្រុង Oberhausen កាលពីល្ងាចថ្ងៃព្រហស្បតិ៍។ ការចាប់ខ្លួនបានធ្វើឡើងនៅព្រឹកថ្ងៃសុក្រខណៈដែលប៉ូលិសទូទាំងប្រទេសអាល្លឺម៉ង់ប្រមូលកងកម្លាំងទាំងអស់ដើម្បីចាប់ជនល្មើសដែលវាយប្រហារកាលពីថ្ងៃចន្ទទៅលើទីផ្សារបុណ្យណូអែលមួយនៅក្នុងទីក្រុងប៊ែកឡាំង។ អាជ្ញាធរអាល្លឺម៉ង់នឹងផ្តល់រង្វាន់រហូតទៅដល់ ១០០,០០០€ (១០៤,០០០ដុល្លារ) សម្រាប់ព័ត៌មានដែលនាំឲ្យមានការចាប់ខ្លួនជនជាតិទុយនីស៊ីឈ្មោះ Anis Amri ដែលមានអាយុ២៤ឆ្នាំ៕