អំណោយគ្រាប់បែករបស់អង់គ្លេសក្នុងសង្គ្រាមលោកលើកទី២បានដោះគន្លឹៈចេញនៅក្នុងប្រទេសអាល្លឺម៉ង់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៦

មនុស្សរាប់ពាន់នាក់ដែលជម្លៀសចេញពីភាគខាងត្បូងនៃទីក្រុង Augsburg ប្រទេសអាល្លឺម៉ង់ ត្រូវគេអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញដើម្បីហូបអាហារពេលល្ងាចក្នុងថ្ងៃបុណ្យណូអែលបន្ទាប់ពីអ្នកជំនាញគ្រឿងផ្ទុះបានដោះគន្លឹៈគ្រាប់បែកដ៏ធំមួយនៅក្នុងសង្គ្រាមលោកលើកទី២ មុនម៉ោង៧:០០ល្ងាចម៉ោងក្នុងស្រុកកាលពីល្ងាចថ្ងៃអាទិត្យនេះ។ ប្រជាពលរដ្ឋចំនួន៥៤,០០០នាក់អន្ទះសាររង់ចាំទទួលដំណឹងខណៈដែលពួកគេត្រូវគេបង្ខំឲ្យចាកចេញពីផ្ទះទៅស្នាក់នៅឆ្ងាយពីតំបន់ហាមឃាត់ចាប់តាំងពីម៉ោង១០:០០ព្រឹកថ្ងៃបុណ្យណូអែលដូច្នេះអ្នកជំនាញខាងគ្រឿងផ្ទុះអាចពិនិត្យគ្រាប់បែកដែលមានទម្ងន់១,៨តោនដែលទំលាក់ដោយចក្រភពអង់គ្លេស។ កងទ័ពអាកាសអង់គ្លេសបានទម្លាបក់គ្រាប់បែកនេះនៅក្នុងឆ្នាំ១៩៤០ ហើយគេរកឃើញកាលពីសប្តាហ៍មុនក្នុងពេលដំណើរការសាងសង់។ គ្រាប់បែកដ៏ធំនេះបានកប់នៅក្រោមដីអស់រយៈពេលជាង៧២ឆ្នាំមកហើយ៕