ក្រុង Baghdad ប្រទេសអ៊ីរ៉ាក់៖ មនុស្ស២៨នាក់ស្លាប់ក្រោយពីមានការវាយប្រហារបំផ្ទុះគ្រាប់បែក២លើក

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៦

យ៉ាងហោចណាស់មនុស្ស២៨នាក់ស្លាប់ និង៥០នាក់ទៀតរងរបួសនៅ Baghdad រាជធានីរបស់ប្រទេសអ៊ីរ៉ាក់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក២ដង ហើយក្រុមឧទ្ទាម IS ចេញមុខអះអាងនៅពីខាងក្រោយការវាយប្រហារនេះ។ ការបំផ្ទុះគ្រាប់បែកភ្លោះបានកើតឡើងនៅក្បែរផ្សារ al-Sinak។ ប៉ូលិសបាននិយាយថាភេវរករបានបង្កប់គ្រាប់បែកជិតចំណតឡាននៅក្បែរហាងទំនិញ បន្ទាប់មកអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានចុចឧបករណ៍បំផ្ទុះនៅក្នុងតំបន់ដែលមានមនុស្សប្រមូលផ្តុំច្រើន។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសៅរ៍។ សូមបញ្ជាក់ថានៅក្នុងក្រុង al-Sinak ទទួលរងការវាយប្រហារជាច្រើនលើក ហើយគោលដៅនៃការវាយប្រហារទាំងនោះសំដៅលើសង្កាត់ Shia៕