ប្រទេសឥណ្ឌូនេស៊ីបញ្ជាក់ថាកងកម្លាំងយោធាអាចប្រតិបត្តិការហ្វឹកហាត់ដោយខ្លួនឯងទោះជាផ្អាកកិច្ចសហប្រតិបត្តិការជាមួយប្រទេសអូស្រ្តាលី

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០១៧

មន្រ្តីរដ្ឋាភិបាលឥណ្ឌូនេស៊ីបានបញ្ជាក់នៅថ្ងៃពុធនេះថាកងកម្លាំងយោធាឥណ្ឌូនេស៊ីអាចប្រតិបត្តការហ្វឹកហាត់ដោយខ្លួនឯងខណៈដែលប្រទេសមួយនេះបញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងយោធាអូស្រ្តាលីកាលពីអាទិត្យមុន បន្ទាប់ពីសារព័ត៌មានរិះគន់ថាសម្ភារៈដែលយកមកបង្រៀនយោធាឥណ្ឌូនេស៊ីដូចសម្ភារៈដែលគេប្រទះឃើញនៅភាគខាងលិចប្រទេសអូស្រ្តាលី។ អ្នកនាំពាក្យប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បញ្ជាក់ថាមិនមានការពិភាក្សាជាមួយប្រធានាធិបតីអូស្រ្តាលីក្នុងការបញ្ឈប់កិច្ចសហប្រតិបត្តិការនេះទេ ចំណែកចំណងមិត្តភាពជាមួយប្រទេសនេះក៏នៅតែជិតស្និតដដែល។ កិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំង២នេះមានគោលដៅក្នុងការទប់ស្កាត់ប្រឆាំងនឹងអំពើភេរវកម្មដែលអាចកើតឡើងនៅលើខ្សែបន្ទាត់ព្រំដែន។ គួរបញ្ជាក់ផងដែរថាកាលពីឆ្នាំមុន កងកម្លាំងយោធាអូស្រ្តាលីបានលើកឡើងពីក្តីព្រួយបារម្ភអំពីសម្ភារៈសម្រាប់បង្រៀនមួយចំនួននៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលកងទ័ពអូស្រ្តាលីផងដែរ។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូនេស៊ីមិនទាន់ឆ្លើយតបទៅនឹងព័ត៌មាននេះនៅឡើយទេ ហើយគាត់ក៏មិនបានលើកទូរស័ព្ទដែរ៕