ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៨ ខែមករា ឆ្នាំ២០១៧
ជនជាតិប៉ាឡេស្ទីនម្នាក់បើករថយន្តចូលទៅក្នុងហ្វូងទាហានក្នុងទីក្រុងយេរូសាឡឹមដែលបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ និង១៧នាក់ផ្សេងទៀតរងរបួស។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយថាអ្នកវាយប្រហារដែលកងកម្លាំងសន្តិសុខបាញ់សម្លាប់ប្រហែលជាអ្នកគាំទ្រក្រុមភេរវកម្មរដ្ឋអ៊ីស្លាម។ មនុស្ស៤នាក់ដែលមានវ័យ២០ឆ្នាំត្រូវបានសម្លាប់ខណៈដែលអ្នកបើករថយន្តនោះកំណត់គោលដៅក្រុមនាយទាហានអ៊ីស្រាអែលដែលទើបតែចុះពីរថយន្តក្រុងនៅកន្លែងដើរកំសាន្តមួយឈ្មោះ Armon Hanatziv។អ្នកបើករថយន្តនោះត្រូវគេបាញ់សម្លាប់បន្ទាប់ពីធ្វើការវាយប្រហារ ហើយប៉ូលិសបានកំណត់អត្តសញ្ញាណថាគឺជាជនជាតិប៉ាឡេស្ទីនម្នាក់ដែលមកពីឧបសម្ព័ន្ធអ៊ីស្រាអែលភាគខាងកើត។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានកត់សម្គាល់ឃើញថាប្រហែលជាមានការពាក់ពន្ធ័ជាមួយការវាយប្រហារដោយរថយន្តនៅក្រុងយេរូសាឡឹម និងការវាយប្រហារដោយរថយន្តនៅក្នុងទីក្រុង Nice ប្រទេសបារាំង និងទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ផងដែរ៕