កុមារជាច្រើនស្លាប់ក្នុងការវាយប្រហារតាមអាកាសដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតទៅលើសាលារៀនមួយកន្លែងក្នុងប្រទេសយេម៉ែន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៧

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសយេម៉ែនបានឲ្យដឹងថាយ៉ាងហោចណាស់មានកុមារ៨នាក់ស្លាប់បាត់បង់ជីវិត និង១៥នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារតាមអាកាសដែលដឹកនាំដោយកងកម្លាំងយោធាអារ៉ាប៊ីសាអូឌីតដែលវាយប្រហារទៅលើសាលារៀនបឋមសិក្សាមួយនៅភាគឦសាននៃរដ្ឋធានី Sanaa ប្រទេសយេម៉ែន។ សាលារៀននោះស្ថិតនៅក្នុងស្រុក Nehm ដែលទទួលរងការបំផ្លាញទាំងស្រុង ហើយការស្វែងរកអ្នកដែលនៅរស់ក្នុងគំនរបាក់បែកនៅតែបន្ត។ ការវាយប្រហារនេះបានកើតឡើងតែមួយថ្ងៃបន្ទាប់ពីប្រទេសប្រេស៊ីល អារ៉ាប៊ីសាអូឌីត យេម៉ែន និងសហរដ្ឋអាមេរិកបោះឆ្នោតអនុបវាទកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិស្តីពីការហាមប្រើគ្រាប់បែកចង្កោម។ ប្រទេសយេម៉ែនត្រូវបានហែកហួរដោយជម្លោះបង្ហូរឈាមចាប់តាំងពីឆ្នាំ ២០១៤ រវាងរដ្ឋាភិបាលរបស់ប្រទេសនេះដែលដឹកនាំដោយលោក Abd Rabbuh Mansur Hadi រួមនឹងចលនា Houthis ដែលគាំទ្រដោយកងទ័ពដែលស្មោះត្រង់នឹងអតីតប្រធានាធិបតី Ali Abdullah Saleh។ ក្នុងខែសីហាអង្គការសហប្រជាជាតិបានដាក់ចំនួនមនុស្សដែលបានស្លាប់នៅក្នុងសង្គ្រាមរហូតទៅដល់១០,០០០នាក់ដោយបានព្រមានថាចំនួនពិតប្រាកដអាចមានច្រើនជាងនេះ៕