ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៦
ការចរចាសន្តិភាពដើម្បីដោះស្រាយជម្លោះនៅស៊ីរី នឹងចាប់ផ្តើមនៅរដ្ឋធានី Astana។ កិច្ចចរចារនេះមានប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ដែលមានរដ្ឋាភិបាលស៊ីរីជាអ្នកគាំទ្រ និងប្រទេសទួរគីដែលគាំទ្រក្រុមឧទ្ទាម។ ក្នុងកិច្ចចរចារសន្តិភាពនេះនឹងមានអ្នកតំណាងក្រុមឧទ្ទាមជាច្រើននាក់មកចូលរួម ប៉ុន្តែក្នុងនោះក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមពុំបានរាប់បញ្ចូលក្នុងកិច្ចចរចារនេះទេ។ ពួកគេធ្លាប់បានដាក់គម្រោងធ្វើកិច្ចចរចាម្តងរួចមកហើយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ប៉ុន្តែក្រោយមកកិច្ចចរចានេះក៏ត្រូវគេព្យួរទុកសិន៕