ប្រទេសទួរគីត្រៀមនិរទេសជនជាតិឥណ្ឌូនេស៊ី១០០នាក់ដែលព្យាយាមចូលរួមជាមួយក្រុម IS

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៧

យោងតាមការបញ្ជាក់ពីប៉ូលិសប្រទេសឥណ្ឌូនេស៊ីបានឱ្យដឹងថារដ្ឋាភិបាលទួរគីបានរៀបចំរួចរាល់ក្នុងការនិរទេសជនជាតិឥណ្ឌូនេស៊ី១០០នាក់ដែលព្យាយាមចូលរួមជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ក្នុងប្រទេសស៊ីរី។ លោក Brigadier Rikwanto អ្នកនាំពាក្យនគរបាលប៉ូលិសជាតិនិយាយនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃសុក្រនេះថា ការទទួលបានព័ត៌មានពីមិត្តរបស់យើង (ប្រទេសទួរគី) ជនជាតិឥណ្ឌូនេស៊ីជិត១០០នាក់នឹងត្រូវនិរទេសចេញពីប្រទេស។ ជនជាតិឥណ្ឌូនេស៊ីទាំងនេះត្រូវឃុំខ្លួន និងកំពុងតែស៊ើបអង្កេតដោយអាជ្ញាធរទួរគី។ នៅពេលដែលការស៊ើបអង្កេតបានបញ្ចប់ អ្នកទាំងអស់នេះនឹងត្រូវនិរទេសចេញពីប្រទេសភ្លាម។ គួរបញ្ជាក់ផងដែរថាជនជាតិឥណ្ឌូនេស៊ីទាំង១០០នាក់នេះនឹងត្រូវបញ្ជូនចេញពីប្រទេសដោយអាជ្ញាធរទួរគីដែលសង្ស័យថាក្រុមនេះមានគម្រោងចូលរួមជាមួយក្រុមរដ្ឋអ៊ីស្លាម (IS)។ កាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ ជនជាតិឥណ្ឌូនេស៊ី៥នាក់ក៏ត្រូវបាននិរទេសចេញ និងកាលពីសប្តាហ៍មុនក៏និរទេសជនជាតិឥណ្ឌូនេស៊ី១៧នាក់ផ្សេងទៀតចេញពីប្រទេសនេះផងដែរ៕