កងទ័ពសហរដ្ឋអាមេរិកស្វែងរកការពង្រឹងទំនាក់ទំនងតាមការសន្យារបស់លោក Trump

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៧

សហរដ្ឋអាមេរិកចាប់ផ្តើមពង្រាយទាហានរាប់ពាន់នាក់ និងអាវុធធុនធ្ងន់ទៅកាន់ប្រទេសប៉ូឡូញ រដ្ឋ Baltic និងភាគអាគ្នេយ៍តំបន់អ៊ឺរ៉ុបកាលពីថ្ងៃច័ន្ទនេះដែលជាការពង្រាយប្រតិបត្តិការធំមិនធ្លាប់មានចាប់តាំងពីសង្គ្រាមត្រជាក់ (Cold War) ហើយសហរដ្ឋអាមេរិកត្រូវប្រទេសរុស្សីថ្កោលទោសដោយសារតែនេះជាផ្នែកមួយនៃយុទ្ធសាស្រ្តឈ្លានពានទៅលើព្រំដែនរបស់ខ្លួន។ ការដាក់ពង្រាយកងពាស់ដែក និងការបញ្ជូនរថក្រោះឆ្ពោះទៅកាន់តំបន់អ៊ឺរ៉ុបជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៣បានរំខានទៅដល់សម្ព័ន្ធភាពរបស់អ៊ឺរ៉ុបភាគខាងកើត។ ការបញ្ជារបស់លោក Barack Obama ក្នុងការបញ្ជូនកងទ័ពជាច្រើនទៅជិតប្រទេសរុស្សីនោះបានធ្វើឱ្យមានការរង្គោះរង្គើរខ្លាំងផងដែរមុនពេលដែលលោក Donald Trump ឡើងកាន់ដំណែងបន្តរពីលោក។ លោក Antoni Macierewicz រដ្ឋមន្រ្តីនៃក្រសួងការពារជាតិប៉ូឡូញប្រកាសថា “God Bless President Trump” នៅក្នុងការបើកពិធីដង្ហែរថក្រោះអាមេរិកធ្វើដំណើរទៅក្បែរព្រំដែនប្រទេសអាឡឺម៉ង់៕