ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០១៧
យ៉ាងហោចមានមនុស្ស៣៤នាក់ស្លាប់ និង៥០នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅរាជធានីម៉ូហ្គាឌីហ្ស៊ូ សារធាណៈរដ្ឋសូម៉ាលី។ មន្ត្រីម្នាក់និយាយថារថយន្តមួយបានផ្ទុះឡើងនៅភាគខាងត្បូងនៃសង្កាត់ Madina។ នេះជាការវាយប្រហារលើកដំបូងបន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីលោក Mohamed Abdullahi Mohamed កាលពីដើមខែ។ ការវាយប្រហារនេះសម្លាប់មនុស្ស៣៤នាក់ និងបណ្តាលឲ្យមនុស្ស៥០នាក់ផ្សេងទៀតរងរបួស។ ទាក់ទងនឹងការវាយប្រហារនេះពុំទាន់មានក្រុមឧទ្ទាមណាចេញមុខអះអាងនៅពីក្រោយការប្រយុទ្ធនៅឡើយទេ ប៉ុន្តែក្នុងជំហ៊ានដំបូងគេសង្ស័យទៅលើក្រុមយោធា al-Shabab។ កាលពីថ្ងៃសៅរ៍ អគ្គបញ្ជាការកងយោធា al-Shabab បានបង្ហើបឲ្យដឹងថាពួកគេមានគោលបំណងវាយប្រហារលើអ្នកគាំទ្ររដ្ឋាភិបាល៕