សិក្ខាសាលាស្តីពីស្តង់ដារនិតិវិធីប្រតិបត្តិ (SOP) នៅកំពង់ផែភ្នំពេញ (ខ្សំ)

0

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅកំពង់ផែភ្នំពេញ បានបើកវគ្គសិក្សាស្ដីពីស្ដង់ដារនិតិវិធីប្រតិបត្តិ (SOP) ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹង អៀង អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ដែលមានការចូលរួមពីស្ថាប័នពាក់ព័ន្ធមួយចំនួនដូចជា កំពង់ផែភ្នំពេញ គយ កម្លាំងពិសេសប្រឆាំងភេរវកម្ម និងលេខាធិការដ្ឋានគណៈកម្មការជាតិប្រឆាំងភេរវកម្ម សម្រាប់វគ្គសិក្សានេះនឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ ថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០១៧ ដែលគ្រូបង្គោលមកពីសហរដ្ឋអាមេរិក ។ ក្នុងព្រឹកនោះដែរ ឯកឧត្តម អ៊ឹង អៀង បានធ្វើបទបង្ហាញពីផែនការជាតិប្រឆាំងភេរវកម្មដល់អង្គសិក្ខាសាលា និងជាចុងក្រោយឯកឧត្តមបានផ្ដល់អនុសាសន៍ដល់សិក្ខាកាមបន្តយកចិត្តទុកដាក់ក្នុងការសិក្សាដើម្បីយកចំណេះដឹងនេះទៅអនុវត្តន៍ឱ្យកាន់តែ មានប្រសិទ្ធភាព៕