ប៉ូលិសទីក្រុង Hamburg វាយសម្រុកចូលក្នុងមជ្ឈមណ្ឌលជនភៀសខ្លួនបន្ទាប់ពីជនសង្ស័យកាន់កាំបិតចាប់ចំណាប់ខ្មាំង

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ២០១៧

មជ្ឈមណ្ឌលជនភៀសខ្លួននៅទីក្រុង Hamburg ត្រូវប៉ូលិសវាយសម្រុកចូលកាលពីថ្ងៃអង្គារបន្ទាប់ពីបុរសម្នាក់ប្រដាប់ដោយកាំបិតឃុំខ្លួនឯងនៅក្នុងបន្ទប់មួយជាមួយនឹងស្ត្រីម្នាក់ដែលគេជឿថាជាដៃគូរបស់គាត់។ យោងតាមរបាយការណ៍ក្នុងស្រុកបានឲ្យដឹងថាបុរសម្នាក់នោះបានរងរបួសមុនពេលធ្វើការចាប់ខ្លួន។ យោងតាមលោក Bild បានឲ្យដឹងថាស្ត្រីម្នាក់ដែលមានផ្ទៃពោះត្រូវបានដោះលែងដោយគ្មានទោសមុនពេលសមាជិកនៃ Germany’s Special Deployment Commando (MEK) ត្រូវដាក់ពង្រាយចូលទៅក្នុងអគារ។ បុរសដែលមិនស្គាល់អត្តសញ្ញាណនេះត្រូវឃុំខ្លួនដោយប៉ូលិសហើយបាននាំខ្លួនតាមរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យសម្រាប់ការរងរបួសនៅក្នុងហេតុការណ៍នេះ៕