២នាក់ស្លាប់ និងម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីខ្មាន់កាំភ្លើងបើកការបាញ់ប្រហារនៅក្នុងហាងកាហ្វេជនជាតិស្វីស

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១០ ខែ មីនា ឆ្នាំ២០១៧

យ៉ាងហោចណាស់មនុស្ស២នាក់ស្លាប់ និងម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីខ្មាន់កាំភ្លើងបានដើរចូលទៅក្នុងភោជនីយដ្ឋានមួយក្នុងទីក្រុង Basel ប្រទេសស្វីស បន្ទាប់មកបើកការបាញ់ប្រហារទៅលើប្រជាជននៅទីនោះ។ ការបាញ់ប្រហារនេះកើតឡើងនៅម៉ោង៨:១៥ នាទីល្ងាចម៉ោងនៅក្នុងស្រុកកាលពីថ្ងៃព្រហស្បតិ៍នៅឯហាងកាហ្វេលេខ៥៦ ដែលមានទីតាំងស្ថិតនៅក្នុងផ្នែកមួយនៃទីក្រុងនេះ។ ប៉ូលិសនិយាយថាមានបុរស២នាក់ប្រដាប់ដោយអាវុធដើរចូលទៅក្នុងហាងកាហ្វេហើយបានបើកការបាញ់ប្រហារទៅលើអ្នកបរិភោគអាហារពេលល្ងាចបន្ទាប់មកភៀសខ្លួនចេញទៅបាត់។ អ្នកដើរកាត់ទីនោះបានទូរស័ព្ទហៅប៉ូលិសមកកន្លែងកើតហេតុភ្លាមៗប៉ុន្ដែនៅពេលដែលពួកគេមកដល់ហាងកាហ្វេនោះជនសង្ស័យរត់គេចខ្លួនឆ្ពោះទៅកាន់ស្ថានីយ៍រថភ្លើង Badischer។ ប៉ូលិសព្យាយាមជួយសង្គ្រោះអ្នកដែលរងរបួសយ៉ាងធ្ងន់ធ្ងរនោះរហូតដល់រថយន្តសង្គ្រោះបន្ទាន់បានមកដល់។ ជនរងគ្រោះនៅក្នុងការបង្ហូរឈាមនេះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ព្រោះកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត៕