រកឃើញកញ្ចប់ដែលមានរំសេវផ្ទុះនៅក្រសួងហិរញ្ញវត្ថុប្រទេសអាល្លឺម៉ង់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី​ ១៥ ខែ មីនា ឆ្នាំ២០១៧

យោងតាមប៉ូលិសបានឲ្យដឹងថាកញ្ចប់ដែលគួរឲ្យសង្ស័យបានរកឃើញកាលពីព្រឹកថ្ងៃពុធនៅក្រសួងហិរញ្ញវត្ថុប្រទេសអាល្លឺម៉ង់ក្នុងទីក្រុងប៊ែកឡាំងដែលក្នុងនោះមានរំសេវផ្ទុះ។ បើយោងតាមកាសែតអាល្លឺម៉ង់ Bild បានឲ្យដឹងថាកញ្ចប់នេះគេផ្ញើទៅឲ្យរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Wolfgang Schäuble ប៉ុន្តែមានសញ្ញាឲ្យឈប់ពីសេវាសន្តិសុខនៅក្នុងការិយាល័យប្រៃសណីយ៍របស់ក្រសួង។ របាយការណ៍នេះបានឲ្យដឹងបន្ថែមទៀតថាគេឃើញខ្សែលួសលេចចេញពីកញ្ចប់ខណៈដែលឆ្លងកាត់តាមរយៈម៉ាស៊ីនថតកាំរស្មី X។ ការជម្លៀសមនុស្សចេញពីកន្លែងកើតហេតុត្រូវបានធ្វើឡើងមុនពេលដែលកញ្ចប់នេះត្រូវយកចេញទៅ Grunewald ដោយអ្នកជំនាញផ្នែកគ្រឿងផ្ទុះដើម្បីត្រួតពិនិត្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here