តៃវ៉ាន់ត្រូវការអាវុធទំនើបប្រើប្រាស់ថវិកាយោធាដើម្បីប្រឆាំងនឹង “ការគំរាមកំហែង” របស់ចិន

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៧

ក្រសួងការពារជាតិតៃវ៉ាន់និយាយការពីថ្ងៃព្រហស្បត្តិ៍ថាតៃវ៉ាន់គ្រោងនឹងអភិវឌ្ឍន៍សព្វាវុធយោធារបស់ខ្លួនឲ្យកាន់តែទំនើបដើម្បីទប់ទល់ការកើនឡើង “ការគំរាមកំហែង” ពីប្រទេសចិន។ ប្រភពក៏បានប្រកាសអំពីការជម្រុញថវិកាយោធារបស់ខ្លួនផងដែរ។ ដើម្បីប្រឆាំងទប់ទល់នឹងសព្វាវុធយោធារបស់ចិនក្រសួងការពារជាតិតៃវ៉ាន់ទាមទារការអភិវឌ្ឍន៍លើយន្តហោះចម្បាំងប្រភេទ F-16 របស់ខ្លួន និងកែសម្រួលសម្ថភាពកងទ័ពជើងទឹករបស់ខ្លួនក្នុងការប្រើប្រាស់នាវាមុជទឹក និងយន្តហោះដែលមានល្បឿនក្នុងការវាយប្រហារ។ តៃវ៉ាន់ក៏ត្រូវការគ្រាប់មីស៊ីលបាញ់ចេញពីផ្ទៃដីទៅអាកាសជាច្រើនទៀត និងយន្តហោះបំបាំងកាយទំនើបពីសហរដ្ឋអាមេរិក។ ថ្លែងទៅកាន់សមាជិកសភានៅទីក្រុងតៃប៉ិ រដ្ឋមន្រ្តីក្រសួងការពារជាតិលោក​ Feng Shih Kuan បញ្ជាក់ថាក្រសួងកំពុងពិនិត្យមើលលទ្ធភាពទៅលើ “សព្វាវុធសង្គ្រាម” សម្រាប់ការប្រយុទ្ធតាមអាកាស និងសមុទ្ររួមទាំងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកផងដែរ។ ក្រសួងការពារជាតិបន្តថាតៃវ៉ាន់កំពុងប្រឈមនឹងគ្រោះថ្នាក់ទាំងផ្លូវអាកាស និងសមុទ្រដោយប្រទេសចិនកំពុងសាងសង់កោះសិប្បនិម្មិតដែលមានមូលដ្ឋាននៅសមុទ្រចិនខាងត្បូង ហើយគូសបញ្ជាក់ថានេះជាការព្រួយបារម្ភយ៉ាងខ្លាំង។ តៃវ៉ាន់ចោទប្រកាន់ចិនថាចង់បិទផ្លូវមុនពេលប្រើប្រាស់ “មធ្យោបាយយោធាចម្រុះ” ក្នុងនោះរួមមានទាំងសង្គ្រាមតាមអ៊ីនធឺណិតដើម្បីវាយប្រហារមុនពេលគ្រប់គ្រងប្រជុំកោះនៅក្បែរនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here