មើលមាត់ខ្ញុំឱ្យច្បាស់គឺ ទេ!៖ លោក ពូទីន និយាយថាការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិក

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៧

ខណៈដែលកំពុងឆ្លើយសំណួរនៅក្នុងវេទិកាអាកទិកក្នុងប្រទេសរុស្សី លោកប្រធានាធិបតី វ្លាឌឺមៀរ ពូទីន ច្រានចោលសារជាថ្មីម្តងទៀតទៅលើការចោទប្រកាន់ថាទីក្រុងម៉ូស្កូជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីឆ្នាំមុន។ លោកប្រធានាធិបតីឆ្លើយថា “សូមមើលបបូរមាត់របស់ខ្ញុំឱ្យច្បាស់គឺ ទេ!”។ ការលើកឡើងរបស់លោក ពូទីន នេះក៏ជាសម្តីរបស់លោក Georg H.W. Bush ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកទី៤១ដែលកាន់ដំណែងនៅក្នុងឆ្នាំ១៩៨៩ ដល់ ១៩៩៣។ លោក Bush កាលពីឆ្នាំ១៩៨៨ ស្ថិតនៅក្នុងសន្និបាទគណបក្សសាធារណរដ្ឋ ហើយគាត់ត្រូវបានគេជ្រើសរើសជាបេក្ខជនប្រធានាធិបតី។ លោក Bush ធ្លាប់និយាយថា “សូមមើលបបូរមាត់របស់ខ្ញុំឱ្យច្បាស់គឺ ទេ! គ្មានពន្ធថ្មីនោះទេ!” ហើយគាត់បានបង្ហាញអំពីចំណុចសំខាន់ៗរបស់គាត់ដែលមិនមែនបង្កើតឡើងដើម្បីបង្កើនពន្ធទៅដល់ជនជាតិអាមេរិក។ ការសន្យានៅអំឡុងពេលបោះឆ្នោតដែលគេជឿជាក់ថាជាកត្តាចម្បងមួយរួមចំណែកដល់ជ័យជំនះនៃការឈ្នះឆ្នោតរបស់លោក Bush។ គណបក្សប្រជាធិបតេយ្យនៅតែចោទប្រកាន់សមាជិករដ្ឋបាលជាច្រើននាក់របស់លោក ត្រាំ ថាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយប្រទេសរុស្ស៊ី ហើយចោទប្រកាន់ថារុស្សីនៅពីក្រោយការលួចជ្រៀតចូលកាន់កាប់សេវាកម្មអ៊ីម៉ែលនៃគណៈកម្មាធិការជាតិប្រជាធិបតេយ្យ (DNC) ដែលជះឥទ្ធិពលខ្លាំងចំពោះគណបក្សសាធារណរដ្ឋ។ ការចោទប្រកាន់នេះត្រូវច្រានចោលដោយរដ្ឋាភិបាលទីក្រុងម៉ូស្កូ និងរដ្ឋបាលរបស់លោក ត្រាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here