ចក្រភពអង់គ្លេសនឹងបញ្ចូនអ្នកបង្វឹកយោធាទៅហ្សកដង់ដើម្បីពង្រឹងសមត្ថភាពយោធាប្រឆាំងក្រុមឧទ្ទាម

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៣ ខែ មេសា ឆ្នាំ២០១៧

អង់គ្លេសនឹងបញ្ចូនអ្នកបង្វឹកជាច្រើនរូបទៅកាន់ប្រទេសហ្សកដង់ដើម្បីជួយបង្វឹកកងកម្លាំងអាកាសរបស់ប្រទេសនេះប្រឆាំងនឹងក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមនេះបើយោងតាមប្រសាសន៍លោកនាយករដ្ឋមន្រ្តី។ លោកស្រី Theresa May នឹងពង្រឹងកិច្ចសហប្រតិបត្តការបន្ថែមទៀតរវាងចក្រភពអង់គ្លេស និងប្រទេសហ្សកដង់ដោយលោកស្រីនឹងទៅទស្សនកិច្ចក្នុងរដ្ឋធានីអាមាន់នៅថ្ងៃច័ន្ទ។ លោកស្រីនឹងពិភាក្សាលើករណីលំហូរជនភៀសខ្លួនដោយសារជម្លោះក្នុងប្រទេសស៊ីរ៉ី។ ការហ្វឹកហាត់យោធានឹងធ្វើនៅប្រទេសហ្សកដង់ និងចក្រភពអង់គ្លេសដើម្បីអភិវឌ្ឍន៍សមត្ថភាពផ្នែកយោធារបស់ពួកគេក្នុងការវាយប្រហារតាមអាកាសទៅលើគោលដៅនានាដែលមានក្រុមឧទ្ទាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here