ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៦ ខែ មេសា ឆ្នាំ២០១៧
មនុស្ស៨នាក់ត្រូវឃុំខ្លួនដោយសង្ស័យថាមានទំនាក់ទំនងនឹងការវាយភេរវកម្មនៅ St. Petersburg នេះបើយោងតាមប្រភពព័ត៌មានពីគណៈកម្មាធិការស៊ើបអង្កេតប្រទេសរុស្ស៊ី។ អ្នកនាំពាក្យគណៈកម្មាធិការលោក Svetlana Petrenko និយាយកាលពីថ្ងៃព្រហស្បតិ៍ថា “ជាលទ្ធផលពីការស៊ើបអង្កេតដោយសហព័ន្ធសេវាសន្តិសុខរុស្ស៊ី (FSB) និងក្រសួងមហាផ្ទៃ ជនសង្ស័យ៦នាក់ដែលសង្ស័យមានជាប់ពាក់ព័ន្ធនៅក្នុងការវាយប្រហារភេរវកម្មត្រូវចាប់ខ្លួននៅ St. Petersburg និង២នាក់ទៀតចាប់ខ្លួននៅទីក្រុងម៉ូស្គូ”។ គួរបញ្ជាក់ផងដែរថាប៉ូលិសរកឃើញឧបករណ៍ផ្ទុះ អាវុធ និងគ្រាប់រំសែវជាច្រើននៅផ្ទះរបស់ជនសង្ស័យក្នុងអំឡុងការវាយឆ្មក់៕