ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៩ ខែ មេសា ឆ្នាំ២០១៧
យ៉ាងហោចណាស់មានមនុស្ស២៥នាក់ស្លាប់ និង៧៨នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងព្រះវិហារមួយកន្លែងនៅ Tanta ភាគខាងជើងទីក្រុងគែរ ប្រទេសអេហ្ស៊ីប នេះបើយោងតាមការរាយការណ៍ពីរសារព័ត៌មាន Reuters។ មន្រ្តីប៉ូលិសប្រទេសអេហ្ស៊ីបបញ្ជាក់ថាឧប្បត្តិហេតុនេះគឺជាការវាយប្រហារបំផ្ទុះគ្រាប់បែកដែលបង្កប់ទុកនៅក្នុងសាលអធិស្ឋាន។ យោងតាមសារព័ត៌មានក្នុងស្រុក Daily News អេហ្ស៊ីបនៅថ្ងៃដដែលនោះ ការផ្ទុះទី២បានកើតឡើងនៅក្បែរមូលដ្ឋានបណ្តុះបណ្តាប៉ូលិសក្នុងទីក្រុងដដែលនេះ ។ គួរបញ្ជាក់ផងដែរថា មិនទាន់មានក្រុមភេរវករណាមួយចេញមុខមក អះអាងទទួលខុសត្រូវចំពោះការវាយប្រហារបំផ្ទុះគ្រាប់បែកនេះនៅឡើយទេ៕