ការគំរាមកំហែងប្លន់យន្តហោះជំរុញឱ្យមានការប្រុងប្រយ័ត្នខ្ពស់នៅឯព្រលានយន្តហោះក្នុងប្រទេសឥណ្ឌា

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៧ ខែ មេសា ឆ្នាំ២០១៧

អាកាសយានដ្ឋានអន្តរជាតិក្នុងប្រទេសឥណ្ឌាដ៏ធំចំនួន៣មានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីប៉ូលិសទទួលបានអ៊ីម៉ែលមួយអំពីការព្រមានគំរាមប្លន់យន្តហោះ។ សន្តិសុខនៅព្រលានយន្តហោះទីក្រុង Mumbai ទីក្រុង Chennai និងទីក្រុង Hyderabad បានបង្កើនការស៊ើបអង្កេតជាផ្លូវការចំពោះការគំរាមកំហែងដែលអាចនឹងកើតមានឡើង។ អ៊ីម៉ែលមួយដែលបានមកពីស្ត្រីម្នាក់ដែលរស់នៅក្នុងទីក្រុង Mumbai អះអាងថាបានស្តាប់ឮការពិភាក្សារបស់ពួកបុរសដែលរៀបចំផែនការប្លន់យន្តហោះ និងបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធទៅនឹងមនុស្ស ២៣នាក់ផ្សេងទៀត។

នៅក្នុងអ៊ីមែលដែលចេញផ្សាយដោយសារព័ត៌មាន India Today ត្រូវបានចែករំលែកដោយស្នងការប៉ូលិសទីក្រុង Mumbai។ ស្ត្រីម្នាក់នេះមិនបានបង្ហាញពីអត្តសញ្ញាណរបស់នាងដោយនិយាយថាខ្លាចមានបញ្ហាព្រោះរូបនាងគឺជាស្រ្តីភេទ។ ស្ត្រីម្នាក់នេះបានអះអាងថាបានឮការសន្ទនាខណៈរូបនាងកំពុងទទួល​ទាន​អាហារថ្ងៃត្រង់ដោយឮបុរស៦នាក់ពិភាក្សាអំពីប្រតិបត្ដិការរបស់មនុស្ស២៣នាក់ដែលនឹងបំបែកគ្នាប្លន់យន្តហោះនៅតាមព្រលានយន្តចំនួន៣ដាច់ដោយឡែកពីគ្នា។ អគ្គនាយកកងកម្លាំងសន្តិសុខឧស្សាហកម្មកណ្តាលបានប្រាប់សារព័ត៌មាន Press Trust of India ថាប៉ូលិសបានចែករំលែកអ៊ីម៉ែលទៅទីភ្នាក់ងារសន្តិសុខ និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ដើម្បីជំរុញឱ្យមានសន្តិសុខខ្ពស់នៅឯព្រលានយន្តហោះទាំង៣នេះ។ បន្ទាប់ពីទទួលបានអ៊ីម៉ែលនេះមកវិធានការបោសសម្អាតជាពិសេសប្រឆាំងនឹងការបំផ្លិចបំផ្លាញដោយចេតនាត្រូវបានគេអនុវត្តនៅព្រលានយន្តហោះព្រមទាំងបង្កើនការឆែកឆេរអ្នកដំណើរ ការស្កេនឥវ៉ាន់ និងការល្បាតនៅឯព្រលានយន្តហោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here