ប្រធាន CIA ប្រកាសសង្គ្រាមលើការបញ្ចេញមតិសេរី

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៦ ខែ មេសា ឆ្នាំ២០១៧

លោក Julian Assange ចោទលោក Mike Pompeo ប្រធាន CIA ពីរឿង “ប្រកាសសង្គ្រាមលើការបញ្ចេញមតិសេរី” ដើម្បីសងសឹកចំពោះផលប៉ះពាល់នៃការបញ្ចេញឯកសារសម្ងាត់ និងការលួចតាមដានការងាររដ្ឋបាលរបស់រដ្ឋដែលទម្លាយដោយគេហទំព័រ WikiLeaks កាលពីពេលមុន។ លោក Julian Assange ប្រាប់ទៅកាន់កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ថា “លោក Pompeo បង្ហាញយ៉ាងច្បាស់នៅក្នុងសុន្ទរកថារបស់លោកដើម្បីតាមដានចាប់យកព័ត៌មានសម្ងាត់ទាំងអស់ និងការស៊ើបអង្កេតទៅលើអង្គការសិទិ្ធមនុស្សជាច្រើន”។ ថ្លែងនៅក្នុងមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្រ្ត និងការសិក្សាអន្តរជាតិ (Center for Strategic and International Studies) នៅថ្ងៃទី១៣ ខែមេសា លោក Pompeo ប្រកាសសង្គ្រាមជាមួយគេហទំព័រ WikiLeaks (គេហទំព័រដែលទម្លាយទិន្នន័យសម្ងាត់របស់ CIA) និងចោទប្រកាន់អ្នកនិពន្ធដែលកំពុងតែដើរក្នុងផ្លូវខុសជាប្រវត្តិសាស្រ្ត និងធ្វើឱ្យប៉ះពាល់ទៅដល់សេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកផងដែរ។ លោក Assange ពន្យល់បន្ថែមថាប្រធាន CIA កំពុងតែបង្អាក់ការចាប់អារម្មណ៍ និងកំពុងតែស្វែងរកវិធីក្នុងការសងសឹកទៅលើការបញ្ចេញឯកសារសម្ងាត់ Vault៧ ដែលគេហទំព័រ WikiLeaks ចាប់ផ្តើមទម្លាយតាំងពីថ្ងៃទី៧ ខែមីនា។ ឯកសារសម្ងាត់ Vault៧ រៀបរាប់លម្អិតអំពីសកម្មភាព និងសមត្ថភាពរបស់ CIA ក្នុងសកម្មភាពចារកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងអ៊ីនធើណិត។ លោក Assange បន្ថែមថា “សម្តីនៅក្នុងការថ្លែងសន្ទរកថាទាំងអស់នេះគឺជាប្រតិកម្មនៃការប្រឆាំងទៅនឹងការទម្លាយឯកសារសម្ងាត់ Vault៧ របស់គេហទំព័រ WikiLeaks “៕

LEAVE A REPLY

Please enter your comment!
Please enter your name here