មនុស្ស២នាក់ស្លាប់ ៨នាក់រងរបួសក្នុងហេតុការបាញ់ប្រហារក្នុងពិធីរំលឹក​វិញ្ញាណក្ខន្ធក្នុងទីក្រុងឈីកាហ្គោ

0

ប្រភពព័ត៌មានពី USA TODAY ចេញផ្សាយថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ២០១៧

មនុស្ស១០នាក់រងការបាញ់ប្រហារដែលក្នុងនោះមានមនុស្ស២នាក់ស្លាប់កាលពីល្ងាចថ្ងៃអាទិត្យនេះ។ ក្នុងហេតុការបាញ់ប្រហារនេះប៉ូលិសជឿថានេះជាការសងសឹករបស់ក្រុមបងធំដោយបានកំណត់ទិសដៅក្នុងពិធីរំលឹក​វិញ្ញាណក្ខន្ធដល់បុរសម្នាក់ដែលគេសម្លាប់កាលពីពេលថ្នីៗនេះ។ ជនរងគ្រោះកំពុងចូលរួមក្នុងពិធីរំលឹក​វិញ្ញាណក្ខន្ធនៅម៉ោងប្រមាណជា៥:១៥នាទីល្ងាច ចំពោះលោក Daniel Cardova អាយុ២៦ឆ្នាំដែលគេបាញ់សម្លាប់នៅក្នុងសង្កាត់ Brighton Park ១៣ម៉ោងមុនហេតុការបាញ់ប្រហារនេះ។ ប៉ូលិស​និយាយថាខ្មាន់កាំភ្លើងដែលបាញ់ប្រហារទៅលើមនុស្សដែលកំពុងឈរនៅជិតទីសក្ការៈបូជាពាក់ម៉ាសជិត ហើយបន្ទាប់មកខ្មាន់កាំភ្លើងរត់គេចខ្លួនពីកន្លែងកើតហេតុដោយឡើងជិះឡានដឹកទំនិញមួយ។ ប៉ូលិសនៅមិនទាន់មានការសង្ស័យណាមួយដើម្បីឈានដល់ការចាប់ជនដៃដល់ក្នុងហេតុការបាញ់ប្រហារនេះដែលបានបណ្តាលឲ្យមនុស្សប្រុសម្នាក់ និងស្រីម្នាក់ស្លាប់។ ប៉ុន្តែមន្ត្រីប៉ូលិសជាច្រើនបានបញ្ជូនទៅកាន់សង្កាត់កាលពីល្ងាចថ្ងៃអាទិត្យដើម្បីស្វែងរកចាប់ខ្លួនខ្មាន់កាំភ្លើង។ គួរបញ្ជាក់ថាទីក្រុងឈីកាហ្គោមានអំពើឃាតកម្ម៩៥០ដងចាប់តាំងពីដើមឆ្នាំ២០១៦។ ក្នុងរយៈពេល១៦ខែចុងក្រោយនេះទីក្រុងឈីកាហ្គោដែលជាទីក្រុងធំជាងគេទី៣របស់ប្រទេសនេះ គេសង្កេតឃើញថាអំពើឃាតកម្ម និងការបាញ់ប្រហារដែលមិនបណ្តាលឲ្យស្លាប់ច្រើនជាងទីក្រុង New York និងទីក្រុង Los Angeles។ ប៉ូលិសនិយាយថាភាគច្រើននៃអំពើហិង្សាដែលកើតមានឡើងដោយសារតែគ្មានសមមាត្រគ្នារវាងសង្កាត់ black និងសង្កាត់ latino ដែលស្ថិតនៅភាគខាងត្បូងទីក្រុងឈីកាហ្គោ ហើយនិងអំពើហិង្សាដែលកើតមានឡើងនៅភាគខាងលិចទីក្រុងនេះដែលទាក់ទងនឹងក្រុមក្មេងទំនើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here