សង្គ្រាមនៅស៊ីរី៖ ក្រុមឧទ្ទាម IS វាយប្រហារកម្លាំងរដ្ឋាភិបាលនៅខេត្តហាម៉ា

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ២០១៧

មនុស្សប្រមាណជា៥០នាក់ស្លាប់ក្នុងការប្រយុទ្ធនៅប្រទេសស៊ីរីក្រោយពេលក្រុមឧទ្ទាមបានបើកការប្រយុទ្ធនៅខេត្តហាម៉ា។ ក្រុមឧទ្ទាម IS បានបើកការប្រយុទ្ធដោយកំណត់គោលដៅលើភូមិមួយស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល និងបានប៉ះទង្គិចគ្នាយ៉ាងខ្លាំងជាមួយកម្លាំងទាហាន និងកម្លាំងយោធានៅខេត្តហាម៉ា។ អ្នកសង្កេតការណ៍សិទ្ធមនុស្សដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស (SOHR) បានឲ្យដឹងថាយ៉ាងហោចណាស់មានជនស៊ីវិល១៥នាក់ស្លាប់។ ភ្នាក់ងារ SOHR បានឲ្យដឹងថាមានមនុស្ស២៧នាក់ស្លាប់ និងសាកសព១០អ្នកទៀតនៅមិនទាន់កំណត់អត្តសញ្ញាណបាន។ ក្រុម SOHR បានបន្ថែមទៀតថា ពេលនេះក្រុមឧទ្ទាម IS បានកាន់កាប់តំបន់ Aqareb។ រដ្ឋាភិបាលក៏បានបញ្ចូនកម្លាំងបន្ថែមទៀតទៅកាន់ខត្តហាម៉ាផងដែរ។ សូមបញ្ជាក់ថាខេត្តហាម៉ាបែងចែកជា៣តំបន់ ទី១តំបន់កម្លាំងរដ្ឋាភិបាល ទី២តំបន់ក្រុមឧទ្ទាមផ្សេងៗ និងទី៣តំបន់ក្រុមឧទ្ទាម IS៕

LEAVE A REPLY

Please enter your comment!
Please enter your name here