ជនជាតិសិង្ហបុរីជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពភេរវកម្មនៅភាគខាងត្បូងប្រទេសហ្វីលីពីន

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០១៧

អ្នកនាំពាក្យរបស់ក្រសួងកិច្ចការសុវត្ថិភាពសាធារណៈ (MHA) និយាយនៅថ្ងៃសុក្រនេះថាជនជាតិសិង្ហបុរីម្នាក់ជាប់ទាក់ទងទៅនឹងសកម្មភាពជាច្រើននៃការវាយប្រហារភេរវកម្មនៅភាគខាងត្បូងប្រទេសហ្វីលីពីន។ បុរសម្នាក់នេះត្រូវគេស្គាល់អត្តសញ្ញាណឈ្មោះ Muhamad Ali Abdul Rahiman @ Muawiya រស់នៅភាគខាងត្បូងប្រទេសហ្វីលីពីនតាំងពីទស្សវត្សឆ្នាំ១៩៩០។ ទោះជាយ៉ាងណាក៏ដោយ MHA និយាយថាខ្លួននៅមិនទាន់ដឹងព័ត៌មានទេថាបុរសម្នាក់នេះជាប់ពាក់ព័ន្ធទៅនឹងការបះបោរនៅក្នុងទីក្រុង Marawi City លើកោះ Mindanao ដែលជាកន្លែងកងកម្លាំងហ្វីលីពីនព្យាយាមសម្អាតក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម Maute។ MHA ក៏ឆ្លើយតបទៅកាន់សំណួរជាច្រើនរបស់ប្រព័ន្ធផ្សព្វផ្សាយដែលរាយការណ៍ថាជនជាតិបរទេសជាច្រើននាក់ដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរីស្ថិតនៅក្នុងចំណោមក្រុមខ្មាន់កាំភ្លើងបាញ់ប្រហារជាមួយកងកម្លាំងសន្តិសុខនៅ Marawi។ MHA និយាយថា “យើងនឹងបន្តការធ្វើការជាមួយនឹងមន្ត្រីអាជ្ញាធរហ្វីលីពីនដើម្បីកំណត់អត្តសញ្ញាណពលរដ្ឋសិង្ហបុរីដែលជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពវាយប្រហារភេរវកម្មជាច្រើននៅក្នុងប្រទេសហ្វីលីពីន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here